Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតជា​ហ៊ាន​មែន​ជនជាតិ​វៀតណាម​នេះ​ចូល​ទៅ​ចាត់ការ​ដល់​បន្ទប់​ជួល

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចក្រុងបាវិតចាប់ខ្លួនបានខណៈដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅបន្ទប់ផ្ទះជួលមួយកន្លែងនៅក្រុងបាវិត ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលឈ្មោះ ភិន រាក់ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ ត្រឹង យ៉ាំងកាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិធឹងចឹង ឃុំឡើយធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។

ប្រភពបានបន្តទៀតថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ 70F1612-02 របស់ឈ្មោះ ធូក រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសុំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព