Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន ជនជាតិវៀតណាម ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរក្រលៀន នៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យ ចំនួន៥នាក់ ជាជនជាតិវៀតណាម ក្នុងនោះប្រុស ៤នាក់ ជាប់ពាក់ព័ន្ធ និងការជួញដូរក្រលៀន ត្រូវបានកម្លាំង នគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច មិនទាន់ បានបញ្ជាក់ឲ្យ លំអិតនោះទេ ។ មន្រ្តីនគរបាល មួយរូប បានឲ្យដឹងថា ក្រោយពី ធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ រួចមក អំពីការជួញដូរក្រលៀន មនុស្ស កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់ការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ជាជនជាតិវៀតណាម នារសៀលថ្ងៃនេះ (ទី៩ ខែសីហា ) ។

ជាមួយគ្នានេះ មន្រ្តីនគរបាល បានលួចបង្ហើបថា គ្រូពេទ្យនៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅមន្ទីរពេទ្យ១៧៩ ឫពេទ្យធំ ក៏អាចជាប់ ពាក់ព័ន្ធ និងករណីនេះផងដែរ ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យមួយចំនួនជាប់ ពាក់ព័ន្ធ ការរកស៊ី ជួញដូរក្រលៀន ដែលជនសង្ស័យ បានរត់ការនាំមនុស្ស យកទៅលក់ក្រលៀន នៅប្រទេសថៃ បានជាង ១ម៉ឺនដុល្លារ ប៉ុន្តែឲ្យលុយទៅ ជនរងគ្រោះត្រឹមតែ ៣០០០ដុល្លារ ទៅ៥០០០ដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ នៅយប់ថ្ងៃដដែលនេះ សមត្ថកិច្ច បានកោះហៅ លោក ឧត្តមសេនីយ៍ លី សុវណ្ណ នាយកមន្ទីរពេទ្យ ព្រះកេតុមាលា ទៅសួរនាំផងដែរ អំពីករណីនេះ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល