បណ្តាញសង្គម

ដល់​.​ក ! ស្រី​២ ប្រុស​១ បន្ទប់តែ១ក្នុងផ្ទះ​សំណាក់​

ខេត្តសៀមរាប ៖ បើតាមប្រភពពីប៉ូលិសជំនាញនៃស្នងការខេត្តបានប្រាប់ថា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩និង០០យប់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនយើងបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់«ចំប៉ី បន្ទប់លេខ១០៦» ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ ខ្លួនបានប្រុស ស្រីចំនួន០៣នាក់ ។

ប្រភពបានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំងបីនាក់នោះមានទី១-ឈ្មោះ ម៉ៅ ប៊ុនហុង ហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត២០០២ មុខរបរកម្មករលើកបន្លែ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប(រក្សាទុក ជួញដូរ និងប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន, ទី២-ឈ្មោះ រ៉េត ដា ភេទស្រី ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន មានទីលំនៅ ភូមិអន្លង់ឬស្សី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន និងទី៣-ឈ្មោះ សារុំ សុវណ្ណារ៉ា ភេទស្រី ឆ្នាំកំណើត២០០១ មុខរបរគ្មាន មានទីលំនៅភូមិដូនជ្រុំ ឃុំព្រៃញី ស្រុកព្រៃមាស ខេត្តពោធ៍សាត់ ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញធ្វើការឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់ «ចំប៉ី» ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីនចំនួន៣៩កញ្ចប់ស្មើនឹងទំងន់៦៥,៧ ក្រាម ទាំងសំបក, ថ្នាំគ្រាប់យ៉ាម៉ាចំនួន០១គ្រាប់កន្លះ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

ដកស្រង់ពី៖កោះសន្តិភាព