Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លៀតនោះឆ្លៀត! ឃើញ​ម្ចាស់ដេក​ស្រួល បណ្តើរម៉ូតូ​ចូលកន្លែងងងឹតបាត់​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងបានជិះម៉ូតូមកដេកលើសួនចិញ្ចើមផ្លូវចោលម៉ូតូ ខណៈនោះស្រាប់តែមានជនសង្ស័យលួចបណ្តើរម៉ូតូនោះយកទៅបាត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏រត់ទៅប្តឹងសមត្ថកិច្ចតាមរកម៉ូតូឃើញវិញ ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនចិញ្ចើមផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។បុរសដែលស្រវឹងខាងលើឈ្មោះ ញ៉ែម ចំរើន អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តបាត់ដំបង ។

ចំណែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចនោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GA-២៤១៧ ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានអោយដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ដែលលក់គុយទាវ និងបាយនៅមុខសាលាបឋមសិក្សាជម្ពូវ័ន បានឃើញបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូមកដេកនៅលើសួនចិញ្ចើមផ្លូវជិតកន្លែងគាត់លក់ដូរ ដោយមានម៉ូតូមួយគ្រឿងផងដែរ។តាមប្រភពដដែលបានបន្តថា ខណៈពេលជនរងគ្រោះស្រវឹងខ្លាំងពេកដេកចោលម៉ូតូ ក៏ស្រាប់តែជនសង្ស័យម្នាក់បានបណ្តើរម៉ូតូរបស់ជនរងគ្រោះចូលក្នុងសាលាបឋមសិក្សាជម្ពូវ័ន ពេលឃើញបែបនេះ គាត់ក៏ស្រែកថា «ចោរៗ» ដែរ តែជនសង្ស័យបានបណ្តើរម៉ូតូចូលទៅក្នុងសាលាដែលងងឹតសូន្យសុងបាត់ ។

ភ្លាមៗនោះបុរសជាអ្នកលក់ដូរខាងលើក៏រត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ ហើយស្របពេលកំលាំងនគរបាល និងកំលាំងប្រជាការពារសង្កាត់ទើបមកពីល្បាតក៏បាននាំគ្នា តាមរុករកម៉ូតូខាងលើភ្លាមៗ រួចក៏បានប្រទះឃើញម៉ូតូមួយគ្រឿងនោះត្រូវជនសង្ស័យយកទៅប្លុងចោលក្នុងព្រៃ បន្ទាប់មកសមត្ថកិច្ចក៏យកម៉ូតូមករក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញ ។

ដោយឡែក ជនរងគ្រោះជាម្ចាស់ម៉ូតូដែើកំពុងតែដេកស្តូកលើសួនចិញ្ចើមផ្លូវ ទាល់តែប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដាស់ ទើបភ្ញាក់ទាំងមមីមមើរ និងនិយាយអរគុណដល់សមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើលិខិតប្រគល់ម៉ូតូឱ្យជនរងគ្រោះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព