Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ខំ​ស្កាត់​ពី​នាយ​ធ្លាក់​ដល់​អាយ ចុង​ក្រោយ​ជាប់​ខ្នោះ

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់តែងខ្លួនជាប្រុសត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនទៀតផង បន្ទាប់ពីស្ត្រីជាជនសង្ស័យម្នាក់នេះរួមជាមួយបក្ខពួកខំស្កាត់មកពីភ្នំពេញ ហើយធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីប្រណាំងទូកដែលប្រារព្ធធ្វើនៅជិតសាលាខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យម្នាក់ខាងលើឈ្មោះអ៊ុំ ណៃ ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីជាជនសង្ស័យខាងលើបានកាត់សក់តែងខ្លួនជាប្រុសស្កាត់មកពីភ្នំពេញរួមជាមួយបក្ខពួក ហើយធ្វើសកម្មភាពលូកហោប៉ៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលដើរលេងកំសាន្តក្នុងពិធីប្រណាំងទូកនៅជិតសាលាខេត្តកំពង់ស្ពឺ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានស្ត្រីម្នាក់ដែលតែងខ្លួនជាប្រុសខាងលើ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន ចំណែកបក្ខពួកបាននាំគ្នារត់គេចខ្លួនអស់។

ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្ត្រីជាជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនរួមជាមួយនឹងបក្ខពួកបានស្កាត់មកពីភ្នំពេញ ខណៈកំពុងធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋដើរលេងក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បន្ទាប់ពីឃើញខ្លួនត្រូវសមត្ថកិច្ចចាប់បែបនេះ បក្ខពួកផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់។នៅរសៀលថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីសមត្ថកិច្ចកសាងសំណុំរឿងរួចរាល់ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកដើរកំសាន្តនាឱកាសបុណ្យអុំទូក សូមមានការប្រុងប្រយ័ត្ន ចៀសវាងមានជនឆ្លៀតឱកាសធ្វើសកម្មភាពដូចករណីខាងលើ នាំឱ្យខាតបង់ទ្រព្យសម្បត្តិ ៕

ដកស្រង់ពី៖កោះសន្តិភាព