Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងប្រចណ្ឌ! ស្ត្រីម្នាក់ទាញញញួរវាយក្បាលប្តីរងរបួសធ្ងន់ នៅស្រុករំដួល ខេត្តស្វាយរៀង

  • បោះពុម្ព

(ស្វាយរៀង)៖ ព្រោះតែភ្លើងប្រចណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតកសម្លាប់ប្តីខ្លួនឯង ដោយហ៊ានទាញញញួរមកវាយក្បាលប្តីជាច្រើនញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារមួយនេះបង្កឡើងដោយឈ្មោះ ឡៅ សាម៉ាច ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មូលហេតុដោយសារតែភ្លើងប្រចណ្ឌ បានទាញយកញញួរមកវាយឈ្មោះ សូ សារិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ជាប្តី) ជាច្រើនញញួរចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ប្រភពបានបន្តទៀតថា ភ្លាមៗនោះដែរជនរង គ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូន ទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ហើយជនសង្ស័យសមត្ថកិច្ចកំពុង ស្រាវជ្រាវដើម្បីធ្វើសំណុំរឿងតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS