Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីជាម្តាយចុង វាយធ្វើបាប និងបិទសិទ្ឋិកុមារ អាយុ៨ឆ្នាំ មិនអោយចូលរៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

  • បោះពុម្ព

កំពង់ឆ្នាំង៖ ស្ត្រីជាម្តាយចុងម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីស្ត្រីរូបនោះ បានវាយធ្វើបាប ទៅលើកូនចុង របស់ខ្លួន មានអាយុ៨ឆ្នាំ នៅមុខតូបលក់ដូរ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ស្ត្រីជាម្តាយចុងរួបនោះ មានឈ្មោះ ឈិត សុខនអាយុ៤៨ឆ្នាំ ចំណែកកុមារា រងគ្រោះមានឈ្មោះ ខ្លឹង សុធី អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ខ្លឹង សៀកលី អាយុ៤៩ឆ្នាំ ។ ប្រភពដដែល បានអោយដឹងថា៖ នេះមិនមែន ជាលើកទីមួយទេ ដែលស្ត្រីជាម្តាយចុង បានវាយធ្វើ បាបកូនចុងរហូត មានស្លាកស្នាមបែបនេះ។

នៅថ្ងៃកើតហេតុ ម្តាយចុងរូបនោះ បានយកបន្ទះរនៀប វាយកូន ចុងយ៉ាងខ្លាំង ទោះគ្នាខំស្រែកយំអង្វរក៍ដោយ។ ដោយសារតែការវាយ ធ្វើបាបជារៀងរាល់ថ្ងៃ ធ្វើអោយអ្នក ជិតខាង ទើសភ្នែក និងមានការអាណិតអាសូរ ដល់ក្មេងប្រុសជាកូនចុង ក៏បាន រាយការណ៏ទៅ លោកស្រី កង ឡង់ឌី ជាក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំង ហើយលោកស្រីបានទៅ ពិនិត្យមើលឃើញនឹងភ្នែក ទើបប្តឹង មកសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង ហើយក៏មានការចាប់ខ្លួនស្តី្រជាម្តាយចុងនោះតែម្តង ។

លោក ម៉ា យន្ត មន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង បាននិយាយថា៖ ប្រជាពលរដ្ឋ ដែលរស់ នៅក្បែរផ្ទះ គ្រួសារខាងលើនេះ ក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ ផ្សារឆ្នាំង បាននិយាយថា ម្តាយចុងរូបនោះ បានវាយធ្វើបាបកូន ចុងរាល់ថ្ងៃ កន្លងមកមន្ត្រីនគរបាល មូលដ្ឋាន ធ្លាប់បានធ្វើការ អប់រំណែនាំមកដែរ តែ ស្ត្រីរូបនោះនៅតែវាយធ្វើបាប កូនចុងរាល់ថ្ងៃដដែល ហើយកុមាររងគ្រោះ ខាងលើនេះ មិនបានចូលរៀន សូត្រអ្វីឡើយ ខុសពីកុមារដ៏ទៃ ដែលនេះជាការរំលោភ និងបំពារបំពានលើសិទ្ឋ កុមារដែលត្រូវតែបាន ទទួលការរៀនសូត្រ។

នៅចំពោះមុខ សមត្ថកិច្ច ស្ត្រីរូបនោះបានសារភាពថា៖ ខ្លួនពិតជា បានវាយកូនចុងពិតមែន គឺ គ្រាន់តែប្រដៅវាប៉ុណ្ណោះ ព្រោះវារឹងពេក គាត់គ្មានបំណងវាយ អោយមានរបួសស្នាម ឬសម្លាប់កូននោះ ទេ។ ស្ត្រីរូបនោះបាន បញ្ជាក់ថា គាត់មានទីលំនៅ ភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ គាត់បានប្តី និងមករស់នៅជាមួយ ប្តីក្នុងភូមិផ្សារឆ្នាំង នេះជាង៣ឆ្នាំហើយ ។

លោក ម៉ា យន្ត មន្ត្រីនគរបាលក្រុង បាននិយាយថា៖ ផ្អែកតាមសាក្សី និងស្លាកស្នាមស្ត្រីជាម្តាយ ចុងរូបនោះ គេចមិនផុត ពីមានទោស នោះទេ ពីបទរំលោភសិទ្ធិកុមារ រាប់ទាំងការបិទសិទ្ធិមិនអោយទៅ រៀនសូត្រទៀតផង។ ទោះបីពេលនេះ បុរសជាប្តី នៅមានចិត្តរារែក មិនចង់ប្តឹងក៍ដោយ ក្តីចង់មិនចង់ត្រូវមាន ទោសដូចគា្នពីបទសមគំនិតមួយទៀត។ពេលនេះមន្ត្រីនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែម បញ្ជូនខ្លួនទៅតុលាការខេត្តតាមនិតិវិធី៕

ដោយ៖ ឈាងវណ្ណៈ