Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកចែកចាយថ្នាំញៀន និងជាជនញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបញ្ជូនទៅតុលាការ

  • បោះពុម្ព

កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនម្នាក់ ត្រូវសមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង សហការជាមួយ មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន របស់ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និងនិង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅក្នុង ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ពេលដែល ជនសង្ស័យរូបនោះ និងបក្សពួកម្នាក់ទៀត កំពុងប្រើប្រាស់ថ្នាំញៀន។ សមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង បាននិយាយ អោយដឹងថាថា៖ ជនសង្ស័យរូបនោះ មានឈ្មោះ គង់ ចំរើន ហៅម៉ៅអាយុ២៩ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆាំង ក្រុងកំពង់ឆ្នាំង ។

នៅពេលទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ដែលបានរាយការណ៏ តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សមត្ថកិច្ច ក៏បានប្រមូល កម្លាំងសហការគ្នា ហើយបានចុះទៅផ្ទះ ជនសង្ស័យខាងលើបានប្រទះ ឃើញ យុវជនសង្ស័យ ចំនួន២នាក់បាន កំពុងប្រើប្រាស់ គ្រឿងញៀន ភ្លាមនោះក៏បានចាប់ ឃាត់ខ្លួនបាន ម្នាក់ តែម្នាក់ទៀតបានគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យ ខាងលើនេះបាន សារភាពថា៖ ខ្លួនពិតជាធ្លាប់បានចែក ចាយគ្រឿងញៀន ពិតមែន ចំណែក មុនពេលចាប់ខ្លួន រូបគេនិងបក្សពួក បានទិញថ្នាំញៀនពីគេ ១កញ្ចប់ តូចថ្លៃ២ម៉ឺនរឿល យកមកកំពុង ប្រើប្រាស់ក៏ត្រូវ នគរបាល ចាប់ខ្លួនតែម្តង ។ សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងបាន កសាងសំណុំរឿង តាមនិតិវិធីបញ្ជូន ជនសង្ស័យរូបនោះ ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបន្តបំពេញសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ធ្វើការផ្តន្តាទោស តាមផ្លូវច្បាប់៕

ដោយ៖ ឈាងវណ្ណៈ