Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត២គ្រឿង ក្នុងល្បឿនលឿន បានបុកគ្នាលើ ចំណុចផ្លូវកោង ក្នុងពេលមេឃភ្លៀង ខូចខាតធ្ងន់ដូចគ្នា​ និងរងរបួសម្នាក់

  • បោះពុម្ព

កំពង់ឆ្នាំង៖ រថយន្ត២គ្រឿង បានរងការខូចធ្ងន់ធ្ងរ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៏ មួយដែលបាន កើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១០៥ និង១០៦ ស្ថិតក្នុង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណៈ ដែលរថយន្តទាំង២គ្រឿង បុកគ្នាលើចំណុចផ្លូវកោង ។

សមត្ថកិច្ចនគរ បាលចរាចរណ៏ស្រុក រលាប្អៀរបានអោយដឹងថា៖ ពេលកើតហេតុ នៅពេលមេឃ កំពុងភ្លៀង មានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌សំបក ឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2C.3860 បានធ្វើដំណើរតាម បណ្តោយផ្លូវជាតិពី ជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ជាផ្លូវកោងបត់ឆ្វេង ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងទៀត ជាប្រភេទទួរីស ម៉ាក ស្តារីក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D. 2063 ដែលធ្វើដំណើរ ច្រាស់ទិសគ្នាបានបុក និងកៀគ្នា បណ្តាលអោយរថយន្ត ខូចខាតរៀងៗ ខ្លួនយ៉ាងធ្ងន់ធ្ងរ។

ក្នុងហេតុការណ៏នោះ មានកុមារម្នាក់បាន រងរបួសស្រាល។ ប្រភពដដែលបានបន្តថា៖ រថយន្តឡង់គ្រីស័រ បានខូចខាតផ្នែកខាងមុខ មួយជំហៀងខាងឆ្វេង ចំណែករថយន្តស្តារីក ខូចមួយជំហៀង ខាងឆ្វេង ដូចគ្នានិងដាច់ កង់ខាងឆ្វេងដែរ។ គ្រោះថ្នាក់ចរាចរណ៏ ខាង លើនេះ ត្រូវបាន មន្ត្រីនគរបាលស្រុក និយាយថាគឺ បណ្តាលមកពីរថយន្ត បើកលឿនដល់ ផ្លូវកោងបាន រំលោភលើគំនូសចែកទ្រូងផ្លូវ ទើបបង្កគ្រោះថ្នាក់បែបនេះ ។

សមត្ថកិច្ចគរបាល មិនបានប្រាប់ អត្តសញ្ញាណ អ្នកបើកបររថយន្តទាំង ២នេះឡើយ ដោយគ្រាន់ តែប្រាប់ថា បានស្ទូចយក រថយន្តទាំង ២គ្រឿង មករក្សាទុកនៅ ការិយាល័យ ចរាចរណ៏ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលខេត្តរួចហើយ ដើម្បីកសាង សំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ឈាងវណ្ណៈ