Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

  • បោះពុម្ព

(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ស្បៃមុង) នៅក្នុងព្រែក ស្ថិតនៅភូមិបឹងទទា និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ដកហូតបានវត្ថុតាងមួយចំនួន និងបានបំផ្លាញចោលនៅកន្លែង។

ស្នងការគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស អាជ្ញាអធរមូលដ្ឋាន កម្លាំងសហគមន៍នេសាទ ចុះបង្ក្រាបតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចដកហូតបាន លូស្បៃចំនួន៨មាត់, ព្រួលស្បៃ ចំនួន១៥០ម៉ែត្រ និងចាក់លែងកូនត្រី ចូលព្រែក ចំនួនប្រហែល២០គីឡូក្រាម។

ចំណែកសម្ភារ និងឧបករណ៍ខាងលើត្រូវដុតបំផ្លាញ ចោលនៅភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាស ដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕

ដកស្រង់ពី៖FRESH NEWS