Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ីឯកជន ខណៈបើករថយន្តតូយ៉ូតាព្រូស មកពីលេងផ្ទះបងស្រីវិញចុចស៊ីផ្លេសុំផ្លូវចូលផ្ទះ ក៏ត្រូវបុរសម្នាក់ដកកាំភ្លើងខ្លីអាមេគំរាមបាញ់ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចខណ្ឌស្សីកែវ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ធ្នូ ស្ថិតតាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនដៃដល់រូបនោះហើយ ។

ប្រភពបន្តថា ភាគីដែលត្រូវគំរាមបាញ់មានឈ្មោះសា ខ្ជា ភេទប្រុស អាយុជាង30ឆ្នាំ ជាអ្នកបើករថយន្ត តាក់ស៊ីឯកជន ស្នាក់នៅបន្ទប់លេខ៤ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ តាមប្រភពពីជនរងគ្រោះបានអោយដឹងទៀតថា មុនពេលកើតហេតុ គាត់ទើបតែចេញមកពីលេងផ្ទះបងស្រីបង្កើតនៅឯម្តុំវត្តទួល រួចហើយគាត់ជាអ្នកដឹកកូនតូចៗ២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-0982 ។

ចំណែកឯប្រពន្ធគាត់វិញជិះម៉ូតូនៅពីមុខគាត់ ខណៈពេលជិះមកដល់ផ្លូវច្រកចូលបន្ទប់ជួលគាត់ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីត ពណ៌ស មិនចាំស្លាកលេខបានឈប់នៅចិញ្ចើមផ្លូវ ទើបគាត់ស៊ីផ្លេសុំផ្លូវ ដើម្បីបើកចូល ។

ស្រាប់តែមួយសន្ទុះ ក៏ត្រូវបានជនដៃដល់ម្នាក់មិនស្គាល់អត្តសញ្ញាណនោះ តែមានផ្ទះក្បែរ ដើរចូលមកដល់មុខបន្ទប់ជួលរបស់គាត់ រួចហើយក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក រួចអាមេភ្ជង់ទៅគាត់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកដល់ទីតាំងនៃកន្លែងតែម្តង ។

ភ្លាមៗ ជនដៃដល់បានទុករថយន្តក្នុងផ្ទះហើយគេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជននោះហើយ ។

ដកស្រង់ពី៖កោះសន្តិភាព