បណ្តាញសង្គម

បៀមទុក្ខ​៦​ឆ្នាំ​ទ្រាំ​លែង​បាន​ប្រាប់​ម្តាយមីង​ឈាន​ទៅ​វៃ​ខ្នោះ​ឪពុកមា

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃចាប់តាំងពីនាងអាយុ៧ឆ្នាំរហូតដល់អាយុ១៣ឆ្នាំ ។

យោងតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ក.ច.ស.យ ឆ្នាំនេះនាងមានវ័យ១៣ឆ្នាំ រស់នៅជាមួយគ្រួសារម្តាយមីង និងឪពុកមា ស្ថិតនៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង នាងថាដោយការទ្រាំលែងបានពីទង្វើលរបស់បុរសជាឪពុកមាដែលបានចាប់បង្ខំនាងរំលោភតាំងពីនាងមានអាយុ៧ឆ្នាំ គ្រាដែលនាងចូលមករស់នៅជាមួយគ្រួសារនេះ ។

ជនសង្ស័យឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំរ ស់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ទាក់ទិនករណីរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជនមិនទាន់គ្រប់អាយុ ។នាងបន្តថា នាងពុំហ៊ាននិយាយរឿងរ៉ាវនេះប្រាប់ទៅម្តាយមីងដែលជាប្រពន្ធរបស់ឪពុកមានាងនោះទេ ព្រោះរងការគម្រាមកំហែងជាបន្តបន្ទាប់ក្រោយឪពុកមាចាប់បង្ខំរំលោភម្តងៗ ។

នាងបន្ថែមថា ឪពុកមារូបនោះមិនបានបោះបង់គំនិតដដែលៗនេះឡើយទើបទ្រាំលែងបានក៏ទម្លាយរឿវរ៉ាវទាំងនោះប្រាប់ទៅម្តាយមីង ហើយម្តាយមីងក៏ទៅប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះរហូតឈានដល់ការដាក់ពាក្យបណ្តឹងទៅនគរបាលចុះចាប់ខ្លួនតែម្តង ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបង្ហើបថា ដោយសារតែកក្តាជីវភាពគ្រួសាររបស់គាត់ជួបប្រទះការខ្វះខាតគាត់ក៏បានប្រគល់កូនស្រីរបស់ខ្លួននៅពេលនាងមានអាយុ៧ឆ្នាំឱ្យទៅគ្រួសារប្អូនបីបាច់ថែរក្សារៀនសូត្រ និងជួយធ្វើការងារលក់ដូរក្នុងផ្ទះ តែមិននឹកស្មានថាដូចទៅរងទុក្ខដូច្នេះសោះ ។

ទោះបីយ៉ាងណាមិញជនសង្ស័យមិនបានឆ្លើយសារភាពពីទង្វើរបស់ខ្លួនទេ ខណៈក្មេងស្រីរងគ្រោះអះអាងថា ជនសង្ស័យបានចាប់បង្ខំរំលោភនាងអស់រយៈពេល៦ឆ្នាំកន្លងមកនេះ ។

អធិការរងក្រុងស្ទឹងត្រែងលោក ប៉ាង ឡុច ឱ្យដឹងថា បន្ទាប់ពីមានបណ្តឹងភាគីរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលក្រុងបានចុះឃាត់ខ្លួនជនសង្ស័យនាំទៅកាន់អធិការដ្ឋានដើម្បីសាកសួរពាក់ព័ន្ធករណីខាងលើ ។

ក្រោយការចាប់ខ្លួនជនសង្ស័យកម្លាំងនគរបាលបានសហការជាមួយមន្ទីរកិច្ចការនារីនាំជនរងគ្រោះទៅពិនិត្យកោសលវិច្ច័យនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីទាមទារកភាពយុត្តិធម៌រាងខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព