Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងសមត្ថកិច្ចនានា បង្ក្រាបឈើលេខ១ បានជាង៤ម៉ែត្រគូប

  • បោះពុម្ព

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ច សហការមាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកមេមត់ បញ្ជាការដ្ឋាន យោធភូមិភាគទី២ តំបន់ប្រតិបត្តិការសិករង ស្រុកមេមត់ បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ មួយករណី នៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ភូមិដូង១ តាមដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិដូង១ ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តន៍ ភារៈកិច្ចនេះ សមត្ថកិច្ច បានរឹបអូសប្រភេទឈើ លេខ១ រួមមាន នាងនួន និងសុក្រម ប្រមាណជាង ៤ម៉ែត្រគូប និង រថយន្តចំនួន២គ្រឿង ផងដែរ ។

លោក ទួត វុត្ថា នាយសង្កាត់ រដ្ឋបាលព្រៃឈើមេមត់ បានឲ្យដឹងថា ក្រោយពីលោក ទទួលបានព័ត៌មានថា មានបទល្មើស ការដឹកជញ្ជូន ប្រភេទឈើលេខ១ មកពីខេត្តក្រចេះភ្លាម លោក បានស្មើសុំកម្លាំងសហការខាងលើ ទៅលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ ត្បូងឃ្មុំ និង លោក ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម ដើម្បីសុំគោលការបង្រ្កាប មានការឯកភាព លោក បានដឹកនាំកម្លាំង សហការ ចុះបង្ក្រាប ចំណុចខាងលើ ហើយកម្លាំង បានធ្វើការរឹបអូសវត្ថុតាង ប្រភេទឈើលេខ១ មានឈើនាងនួន និងឈើសុក្រម ចំនួន៤,១៤៧ម៉ែត្រគូប និងរថយន្តចំនួន២គ្រឿង ម៉ាកស្តារិច១គ្រឿង និងរថយន្ត ម៉ាកសាំយ៉ុង១គ្រឿង មានពណ៌ស ដូចគ្នា ។

បច្ចុប្បន្ន សមត្ថកិច្ច អូសយកវត្ថុតាងល្មើស ទាំងនោះ មករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ មេមត់ ដើម្បីចំណាត់ការ ទៅតាមនីតិវិធីច្បាប់ ។ លោក នាយសង្កាត់ បានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីនេះ ម្ចាស់រថយន្ត ព្រមទទួលកំហុស និងយល់ព្រម បង់ពិន័យអន្តរកាល និងធ្វើសំណើរសុំយករថយន្ត ទៅប្រើប្រាស់វិញ តាមនីតិវិធី របស់រដ្ឋបាលព្រៃឈើ រីឯវត្ថុតាងឈើ ត្រូវរឹបអូស ជាសម្បត្តិរដ្ឋ ៕

ដោយ៖ សាន វិឡែម (១២.០៨.២០១៤)