Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ បន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ ពីបទរំលោភលើ សេចក្ដីទុកចិត្ត និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ

  • បោះពុម្ព

បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ ជាតៃកុងនិងព្រូឡាន ដែលរំលោភលើ សេចក្តីទុកចិត្ត លើថៅកែ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបាន អាវុធហត្ថ បន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅ តុលាការកាល ពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។

លោក ស្រួយ ប៉ែន ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង បីនាក់ រួមមាន ទី១. ឈ្មោះលឹម សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរ ទី២.ឈ្មោះ សុខ វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាព្រូ និងទី៣. ឈ្មោះ យ៉ា ទីណា ភេទប្រុស អាយុ១៦ឆ្មាំ ត្រូវបាន ឃាត់ខ្លួនកាលពី ព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ការ៉ាស់ឡាន មួយកន្លែង ក្នុងសង្កាត់ផ្សារ កណ្តាលក្រុង ប៉ោយប៉ែត។

ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពី ទទួលបាន ពាក្យបណ្តឹង ពីឈ្មោះ យ៉ែម សារឿន ជាម្ចាស់ ការដ្ឋានកិនថ្ម នៅភ្នំធំ បានដាក់ ពាក្យ បណ្តឹងឲ្យ ជួយស្រាវជ្រាវរក តៃកុង និងព្រូរថយន្ត ដែលលោកបាន បញ្ជាឲ្យយក ឡានបែនកង់១០ ដឹកថ្មទៅម៉ូយនៅ ស្រុក ក្រឡាញ់ ខេត្តសៀមរាប កាលពី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្រាប់តែជនទាំង២នេះ ក្រោយដឹកថ្មប្រគល់ និងយកលុយពីគេរួច ក៏បាត់ ដំណឹងជាមួយ នឹងរថយន្តមិនអាច ទំនាក់ទំនងបាន បន្ទាប់ពី តៃកុងរថយន្ត បានតេទូរស័ព្ទ ប្រាប់ថៅកែថា រថយន្ត ខូចបែកធុងទឹក ហើយថៅកែ បានឲ្យយកទៅធ្វើនៅ ការ៉ាស់ឡាន នៅផ្លូវលេខ៤ ក្នុងក្រុង សិរីសោភ័ណ តែបែរជាមិនឃើញ។

ក្រោយទទួល បានពាក្យបណ្តឹង អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួន បានជនសង្ស័យ ៣នាក់ និងរកឃើញរថយន្ត នៅឯការ៉ាស់ធ្វើឡាន មួយនៅសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែតវិញ។ បើតាម ចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ លឹម សុភា បានសារភាពថា ក្រោយយកថ្មទៅ ឲ្យម៉ូយរួច គេបានបបួលព្រូ និងជនម្នាក់ទៀត មិនដឹងអី ទៅដើរលេង នៅឯក្រុងប៉ោយប៉ែត ដោយយក លុយថ្លៃថ្មចំនួន ៣៥០ដុល្លារ ចេញថ្លៃជួសជុល រថយន្តចំនួន ៩៥ដុល្លារ ហើយឲ្យ ម្ដាយគេ ១៥០ដុល្លារ និង៥០ដុល្លារទៀត ប្រគល់ឲ្យថៅកែ សល់ប៉ុន្មាន គេបានយកទៅស៊ីចាយ និងទិញថ្នាំជក់។

ដោយយោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី