Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះ​ឆ្មក់​បាន​ជិត​១០​នាក់ ក្រោយ​ប្រជាពល រដ្ឋ​រាយការណ៍

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជាអ្នកប្រើប្រាស់និងជួញដូរថ្នាំញៀន ក្នុងនោះមានស្ត្រីចំនួន២នាក់ផងដែរ។

ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យក្នុងករណីខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចរ៉ារថភ្លើង តាមបណ្តោយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំង៨នាក់ខាងលើនេះមិនស្គាល់អត្តសញ្ញាណនោះទេ ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ ដោយមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅចំណុចទីតាំងខាងលើនេះគឺជាកន្លែងលេងល្បែងហ្គេមបាញ់ត្រី ថែមទាំងប្រើប្រាស់ និងជួញដូរថ្នាំញៀនយ៉ាងសកម្មទៀតនោះ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម ទើបខាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវនិងចុះពិនិត្យរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមាន២នាក់ជាស្ត្រី និងដកហូតបានវត្ថុតាងដូចជា ថ្នាំញៀនចំនួន៤កញ្ចប់ ក្នុងនោះ៣កញ្ចប់តូច និងមួយកញ្ចប់ធំ, ដាវសាំម៉ូវៃចំនួន៣ដើម, ពូថៅចំនួន២ដើម និងឧបករណ៍សំរាប់ជក់ចំនួន៣ផងដែរ យកទៅសួរនាំបន្តនៅឯមន្ទីរប្រឆាំងគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ និងចាត់ការតាមនីតិវិធី ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៨នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព