Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រហ័សម៉្លេះ គ្រាន់តែ​ភ្លេចមួយភ្លែតសោះ យកខ្ទេចជិត៦០ខ្សែ​

  • បោះពុម្ព

ខេត្តកណ្ដាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់សង្ស័យពាក់ព័ន្ធករណីលួចគ្រឿងអលង្ការកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។ រីឯសំភារៈដែលបាត់បង់ហើយយកបានមកវិញរួមមានខ្សែជើងធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន៥៦ខ្សែជារបស់ជនរងគ្រោះ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានខ្សែជើងធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន៥៦ខ្សែជារបស់ជនរងគ្រោះ និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកចំនួន២កញ្ចប់តូចជារបស់ជនសង្ស័យ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្ការចេញពីទូដាក់តាំងយកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ ដោយទុកនៅលើកៅអីសិន តែក៏ភ្លេចយកទៅ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកទៅបាត់។ ក្រោយកើតហេតុជនរងគ្រោះបានដើរកឃើញជនសង្ស័យខាងលើ ហើយចាប់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងអលង្ការរបស់ជនរងគ្រោះខាងលើប្រាកដមែន ចំណែកសារធាតុញៀនវិញ គឺខ្លួនបានទិញពីឈ្មោះសេះ ភេទប្រុស អាយុ៤០ឆ្នាំ នៅម្តុំភូមិព្រែកតាពៅ១ ដើម្បីទុកប្រើប្រាស់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព