Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ឆ្នាំ​ផុត ឆ្លង​គុក​មិន​ផុត ១២​លាន​យក​ផឹកស៊ី​ស្រី​ញី​អូន​បង​ខ្ទេច

  • បោះពុម្ព

ខេត្តកណ្តាល ៖ មន្ត្រីឥណទានម្នាក់ស៊ីដាច់លុយអតិថិជនដែលផ្ញើរអោយទៅបង់លុយផ្តាច់ពីក្រុមហ៊ុន បែរជាយកលុយទៅផឹកសុី និងចូលខារ៉ាអូខ ត្រូវនាយកក្រុមហ៊ុនប្តឹងសមត្ថកិច្ចអោយចាប់វាយខ្នោះ ។

កើតហេតុនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង ១៦និង១៥នាទី នៅចំណុចគ្រឹះស្ថានមាគាហ្វាយនែន(ម.ក)ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល និងឃាត់ខ្លួនបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១៨និង១៥នាទី។ជនរងគ្រោះឈ្មោះគង់ សុភា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរ នាយកសាខាគ្រឹះស្ថានមាគាហ្វាយនែន(ស្អាង) ទីលំនៅភូមិព្រែក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទានមានស្រុកកំណេីតភូមិព្រែកយួនឃុំកៀនជ្រែ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នគរបាលស្រុកស្អាងបានប្រាប់អោដឹងថា ជនសង្ស័យបានសុំច្បាប់ទៅមេីលយាយឈឺនៅឯខេត្តកំពង់ចាមចំនួន១ល្ងាច។

លុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មិនឃេីញឈ្មោះខាងលេី មកធ្វេីការទេ រហូតដល់ម៉ោង៩និង១០នាទី ស្រាប់តែមានអតិថិជននៅស្រុកកោះធំបានតេទូរស័ព្ទមកជនរងគ្រោះថា ថ្ងៃណាបានចេញលុយឲ្យអថិតិជន ពេលនោះជនរងគ្រោះបានឲ្យអ្នកគ្រប់គ្រងផ្នែកគណនេយ្យចូលឆែកមេីលអតិថិជនថា តេីអតិថិជនបានបង់លុយឬនៅ?

លុះពេលត្រួតពិនិត្យគណនេយ្យរួច ទេីបដឹងថា អតិថិជនមិនទាន់បង់លុយផ្តាច់ ពេលនោះជនរងគ្រោះបានចាត់តំណាងឈ្មោះឃឹម ជាតិ និងឈ្មោះយូរ វាសនា ទៅសួរអតិថិជននៅផ្ទះផ្ទាល់ ទេីបដឹងថា អតិថិជនពិតជាបានបង់លុយផ្តាច់អស់ហេីយដោយផ្ញេីរលុយតាមរយៈជនសង្ស័យសរុបប្រហែល១២លានរៀល ។ ចាប់តាំងពីពេលនោះមកឈ្មោះធន់ ឧត្តមបញ្ញាសិដ្ឋ មិនមកធ្វេីការទេ បានបិទទូរសព្ទ័ចោលទាំងអស់ ។

លុះដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១៨និង១៥នាទី ឈ្មោះ ឃឹម ជាតិ និងឈ្មោះ យូរ វានា បានចុះទៅត្រួតពិនិត្យអតិថិជន ក៏បានជួបជនសង្ស័យកំពុងដេីរប្រមូលលុយពីអតិថិជនទៀត។

ពេលនោះឈ្មោះយូរ វាសនា បានទូរស័ព្ទ ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់កុង នាំជនសង្ស័យមកធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រមូលលុយពីអតិថិជនដែលបង់តាមរយៈខ្លួនប្រហែល១២លានរៀលជាងពិតប្រាកដមែន ហេីយលុយនោះខ្លួនបានយកទៅផឹកសុី និងចូលខារ៉ាអូខេអស់ហើយ។

ករណីនេះ បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព