Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញសង្ស័យ ឃាត់ឆែកបែកធ្លាយ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជន២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួន១កូនថង់តូច កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ មករា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ជីន សុភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ងូត មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ។

ជនសង្ស័យទាំង២នាក់ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានចុះធ្វើការល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FT-៥៧០៦ ឌុបគ្នាតាមផ្លូវ១៩៨៦ ក្នុងទិសដៅពីពីកើតទៅលិច ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួនមួយកញ្ចប់ថង់តូច នៅជាប់ខ្លួនសមត្ថកិច្ច ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី

ដកស្រង់ពី៖កោះសន្តិភាព