Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​អ្នក​ញៀន​ល្បែង​អេ​ឡិច​ត្រូ​និក​4​ទីតាំង

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ នគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឆ្មក់ចូលបង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន៤ទីតាំង និងឃាត់មនុស្ស៥៦នាក់ ក្នុងនោះជនជាតិចិន៣៦នាក់ ទូបាញ់ត្រី១៥ ទូស្លុតម៉ាស៊ីន៦០ លុយ១៨.៩៣៨ដុល្លារ លុយខ្មែរ(ពីរលានប្រាំបីសែនបីម៉ឺនរៀល) ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ដោយអនុវត្តតាមសារាចរណែនាំលេខ ០៧ស.រ.ណ.ន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងការគ្រប់គ្រងបិទអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអុិនធើរណេត(អនឡាញ) ក្នុងនិងក្រៅប្រទេស នៅវេលាខាងលើ ក្រោមការដឹកនាំផ្ទាល់របស់លោក និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះធ្វើការបង្ក្រាបល្បែងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន៤ទីតាំង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងល្បែងភ្នាល់ខុសច្បាប់ទី១-យីហោមណ្ឌលកម្សាន្តតាចុងហ័រ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ អ្នកគ្រប់គ្រងទីតាំងឈ្មោះ ណេង ឈុនពីង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន សមត្ថកិច្ចនគរបាលរកឃើញតុល្បែងបាញ់ត្រីចំនួន៦ តុស្លុតម៉ាស៊ីនចំនួន៣០ទូ អ្នកលេង១៧នាក់ (ស្រី្តម្នាក់) ជាជនជាតិចិន បុគ្គលិក៦នាក់ ( ស្រី្ត៤នាក់) លុយ១០,៨១៣ដុល្លារ លុយខ្មែរចំនួនពីរលានបួនម៉ឺនបីពាន់រៀល (របស់ម្ចាស់ទីតាំង) លុយ៥៩រៀល លុយខ្មែរ២១៥០០ដុល្លារ (ជារបស់ភ្ញៀវ) ទូរស័ព្ទ១៣គ្រឿង (ជារបស់ភ្ញៀវ) និងម៉ូតូ៣គ្រឿង សៀវភៅបញ្ជី៥ក្បាល និងឯកសារមួយចំនួនកាតបញ្ចូលប៉ុងហ្គេមមួយចំនួនធំ ។

ទីតាំងទី២-យីហោហ្គេមកម្សាន្តតាកវិនផៃ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ អ្នកគ្រប់គ្រងទីតាំងឈ្មោះ MENG YAO PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន រកឃើញតុហ្គេមបាញ់ត្រី២ តុ ទូ ហ្គេមនាគ៨ ទូប៉ម៣ ទូហ្គេមវ៉ៃគ្នា១ សៀវភៅបញ្ជី៨ក្បាល ភ្ញៀវ៤នាក់ (ទូរស័ព្ទ៥គ្រឿង) បុគ្គលិក២នាក់(ស្រី្តម្នាក់) ទូរស័ព្ទ១គ្រឿង លុយ១៤៧៨ដុល្លារ លុយខ្មែរ៤០០០០រៀល កាក់៧០០កាក់ ។

ទីតាំងទី៣-គ្មានស្លាកយីហោ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ អ្នកគ្រប់គ្រងឈ្មោះ XU YI BIAO ភេទប្រុស អាយុ២១ឆ្នាំ រកឃើញមានទូហ្គេមត្រី២ ទូហ្គេមសត្វចំនួន៨ ទូហ្គេមវ៉ៃគ្នា១ ទូកាក់ចំនួន៦០០ ឃាត់ខ្លួនម្នាក់ ។

ទីតាំងទី៤-យីហោកាស៊ីណូហៃទុនវ៉ាន ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់៣ គ្រប់គ្រងដោយឈ្មោះ អុឹង គ័ង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រកឃើញមានតុហ្គេមបាញ់ត្រីចំនួន៥គ្រឿង ម៉ាស៊ីនស្លុត១៨ទូ ទូចាក់សេះ៤ ទូចាប់តុក្កតា១ លុយ៣២៦៩ដុល្លារ (ដកពីកាស៊ីណូ) លុយ៣៣៧៨ដុល្លារ (ដកពីអ្នកលេង ) ទូរស័ព្ទដៃចំនួន២២គ្រឿង ឃាត់ខ្លួនថៅកែ និងបុគ្គលិក៤នាក់ ឃាត់ខ្លួនអ្នកលេង២៣នាក់ ។

សរុបទាំង៤ទីតាំងខាងលើ នគរបាលបានឃាត់ខ្លួនមនុស្ស៥៦នាក់(ស្រី្ត៦នាក់) ខ្មែរ២០នាក់ (ស្រី្ត៥នាក់) ជនជាតិចិន៣៦នាក់ (ស្រី្តម្នាក់) ទូបាញ់ត្រី១៥ តុស្លុតម៉ាស៊ីន៦០ លុយដុល្លារ១៨.៩៣៨ដុល្លារ លុយខ្មែរ២.៨៣០.០០០រៀល ម៉ូតូ៣គ្រឿង ទូរស័ព្ទដៃ៣៩គ្រឿង សៀវភៅបញ្ជី៥ក្បាល និងឯកសារមួយចំនួន កាក់ហ្គេម១៣០០កាក់ កាតបញ្ជូលប៉ុងលេងហ្គេមមួយចំនួនធំ ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យខាងលើ បាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការ សាកសួរតាមនីតិវិធី ។

រីឯទូហ្គេមបាញ់ត្រី និងស្លុតម៉ាស៊ីន លោកព្រះរាជអាជ្ញារងបានឯកភាពឲ្យរក្សាទុកក្នុងទីតាំងដែលបានពិនិត្យ ជាក់ស្ដែងដើម្បីមានចំណាត់ការបន្ដនៅពេលក្រោយទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព