Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ត្រូវរថយន្តកាមារីឆ្លាម បុកស្លាប់ នៅខាងត្បូង បន្ទាយទាហាន ង៧០ ក្រុងភ្នំពេញ

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែ រថយន្តមួយគ្រឿង ម៉ាកកាមារីឆ្លាម បើកបុកពេញមួយទំហឹង ខណៈជនរងគ្រោះ កំពុងជិះម៉ូតូតែម្នាកឯង ដល់ចំណុចមុខ វិទ្យាស្ថានសុខាភិបាល ខាងត្បូង បន្ទាយ ទាហាន ង៧០ ប្រមាណ១គីឡូម៉ែត្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ។

សេចក្តីរាយការណ៍ ពីសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានផ្តាច់ជីវិតបុរសម្នាក់ តែមិនទាន់ស្គាល់អត្តសញ្ញាណ ដោយសារតែរថយន្តបង្ក ម៉ាក Camery ឆ្លាមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-4543 បើកដោយបុរសម្នាក់ សង្ស័យជនជាតិចិន បានបុកពេញមួយទំហឹង ។

បើតាមសាក្សី មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក បានធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែដល់មុខ វិទ្យាស្ថានសុខាភិបាល បានជ្រុលទៅបុក បុរសម្នាក់កំពុងជិះម៉ូតូ តែម្នាក់ឯងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1CM-0942 ក្នុងទិសដៅពីជើងទៅត្បូងដូចគ្នា បណ្តាលឲ្យដួល ហើយស្លាប់ភ្លាមៗ តែម្តង។ យ៉ាងណាក៏ដោយ ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះឡើយ ប៉ុន្តែមានអាយុជាង៣០ឆ្នាំ រស់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនៅកន្លែង កើតហេតុ បានបន្តទៀតថា ក្រោយបើករថយន្តបុក ជនរងគ្រោះបណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយនោះ អ្នកបើករថយន្តបង្ក ប្រុងបើកគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ នាំគ្នាឡោមព័ទ្ធចាប់បាន ទុកប្រគល់ទៅ ឲ្យសមត្ថកិច្ច ។ ប៉ុន្តែ អ្វីដែល ធ្វើឲ្យហួសចិត្តនោះ គឺនៅពេលសមត្ថកិច្ច មួយក្រុមទៅដល់ តែគេមិនទាន់ដឹងថា ជាក្រុមសមត្ថកិច្ចចរាចរ នៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ឫមួយក៏ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចោមចៅនោះ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែគេបានឃើញ រថយន្តបង្កនោះ បើកចេញទៅតែម្តង ទាំងមានសភាពខូចមួយចំហៀងខាងឆ្វេង ។

ប្រជាពលរដ្ឋ មួយចំនួន នៅក្បែរកន្លែង កើតហេតុ បានស្តីបន្ទោស ក្រុមសមត្ថកិច្ចទាំងនោះថា បានលួចដោះលែង រថយន្តបង្ក ឲ្យបើកទៅបាត់ សង្ស័យទទួលបាន លាភសក្ការះអ្វីមួយ ។ ប្រជាពលរដ្ឋ បាននិយាយថា បច្ចុប្បន្ន សពជនរងគ្រោះ រៀបចំ និងប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល