Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្លោះរឿងព្រំដីឈានដល់សម្លាប់គ្នា យ៉ាងសាហាវ ក្រុមឃាតករ និងជនរងគ្រោះ សុទ្ធជា អ្នកកំពង់ចាមដូចគ្នា

  • បោះពុម្ព

កំពង់ចាម៖ ឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃមួយ បានកើតឡើង ដោយក្រុមឃាតករ មួយក្រុម បានឡោមព័ទ្ធជនរងគ្រោះជុំជិត ហើយ បានប្រើអាវុធកាំបិតផ្គាក់ ដែលក្រុមឃាតកគ្រោងទុកជាមុន ព្រលះទៅលើជនរងគ្រោះ យ៉ាងចាស់ដៃចំនួន ១កាំបិតផ្គាក់ ចំកញ្ចឹងក ផ្នែកខាងក្រោយ ស្ទើរដាច់ក្បាល់ ចេញពីខ្លួន បណ្តាលឲ្យជនរងគ្រោះ ដេកដួលស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ចំណុចដីចំការ របស់ខ្លួន ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី ។

បើតាមលោក វរៈសេនីយ៍ឯក ផែន ឌីណា ស្នងការរង ទទួលកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានឲ្យដឹងថា ករណីឃាតកម្ម ដ៏សាហាវនេះ គឺ បណ្តាលមកពី ឃាតករមួយក្រុម បានព្រួតគ្នាកាប់ ដោយអាវុធកាំបិតផ្គាក់ ចំនួន ១កាំបិតផ្គាក់ ចំកញ្ចឹងក ផ្នែកខាងក្រោយស្ទើរដាច់ ជាហេតុបណ្តាលឲ្យ ជនរងគ្រោះឈ្មោះ ស៊ា ស៊ាងលី ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើត នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម នៅចំណុចខាងលើ ។

មូលហេតុបណ្តាលមក ពីភាគីខាងក្រុមឃាតករ បានយកត្រាក់ទ័រ ទៅភ្ជួរដីបំផ្លាញជួរកៅស៊ូ របស់ជនរងគ្រោះអស់ ១ជួរ រហូតឈាន ដល់ទាស់សំដីគ្នា ឈានដល់សម្លាប់គ្នាតែម្តងទៅ ។

លោក ស្នងការរងបាន បញ្ជាក់ទៀតថា បើតាមការស្រាវជ្រាវ ពិនិត្យឃើញថា ដីគាគីជម្លោះទាំងពីរ មានព្រំប្រទល់ជាប់គ្នា មានទំហំ ៣០ហិចតា ឯណោះ ដែលរយៈពេលកន្លង ទៅក្រុមនិស្សិត សម្តេចតេជោ បានធ្វើការវាស់វែង រួចហើយដែរ ។ ជារើយៗ ខាងគ្រួសារ ជនដៃដល់ ឈ្មោះ ម៉ៅ ចិត្រ ហៅ ម៉ៅ ជ្រឹង និង គ្រួសារអ្នកស្រី តែងកើតមានជំលោះ ពីបញ្ហាព្រំដីជាមួយគ្នា ជាបន្តបន្ទាប់ ។

លុះដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារជនដៃដល់ របស់លោក ម៉ៅចិត្រ ហៅ ម៉ៅ ជ្រឹង មានគ្នាមួយក្រុម បានព្រួតកាប់សម្លាប់ ទៅលើ ជនរងគ្រោះតែម្តងទៅ ។ លោកស្នងការ ក៏បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ លោកបានដឹកនាំកម្លាំង ការិយាល័យ ព្រហ្មកំរិតធ្ងន់ អធិការនគរបាល ស្រុកអណ្តូងមាស និងប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំញ៉ាង ចុះអនវត្តន៍បទ ល្មើសជាក់ស្តែង ក្នុងនោះ កម្លាំង សហការ របស់យើង ដកហូតវត្ថុតាង មានកាំបិតផ្គាក់ចំនួន១ ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ រួមមាន៖

ទី១-ឈ្មោះ ម៉ៅ ចិត្ត ហៅ ម៉ៅ ជ្រឹង ភេទប្រុស អាយុ៥៧ឆ្នាំ ទី២-ជ្រុយ សម្បត្តិ ហៅ អាជ្រូក ភេទប្រុសអាយុ២៤ឆ្នាំ ទី៣-ជ្រុយ សំបូរ ហៅ អាពៅ ភេទប្រុស១៨ឆ្នាំ ទី៤-ថុង រដ្ឋា ហៅ ចេក ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៤ មានស្រុកកំណើតនៅជាមួយគ្នា នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៥-សឿង ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាណ៍ ខេត្តកំពង់ធំ ទី៦-សោ សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំសំរោង ឃុំច្រកនាង (ត្រូវជាក្មួយ ម៉ៅ ជ្រឹង) និងទី៧-ឯម សុខុម ភេទស្រី ៤៣ឆ្នាំ រស់នៅភូមិក្រលែងមាន ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម (ត្រូវជាដន្លង ម៉ៅ ជ្រឹង) ។ជនសង្ស័យទាំង ៧នាក់ ជំនាញបានកសាង សំណុំរឿងបញ្ជូនទៅ អយការសាលាដំបូងខេត្ត  ចាត់ការទៅតាមនីតិវិធី ។

ដោយឡែកឯខាងក្រុមគ្រួសារជនរងគ្រោះ មានភរិយាឈ្មោះ គឹម ចាន់ និង កូនចំនួន៦នាក់ បានសំណូមពរ ដល់ស្នងការនគរបាលខេត្តរតនៈគិរី និងសាលាដំបូង ខេត្តរតនៈគិរី ជួយរកយុត្តិធម៌ ជូនគ្រសារគាត់ផង សូមអនុវត្តន៍ ទៅតាមច្បាប់ ត្រូវផ្តន្ទាទោស ដល់ក្រុម ឃាតក ទាំងនោះទៅតាម ទោសព្រហ្មទណ្ឌ នៃបទឧក្រិដ្ឋ ៕