បណ្តាញសង្គម

ឃាត់​ឡាន​ដឹក​ជ្រូក​រស់​៤២​ក្បាល នាំ​ចូល​ពី​ថៃ​​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីពេទ្យសត្វឃាត់រថយន្តដឹកជ្រូករស់មានចំនួន៤២ក្បាល ដែលឈ្មួញនាំចូលតាមច្រករបៀងខុសច្បាប់ណងចាន់ កាលពីថ្មីៗនេះ យកមករក្សាទុកនេះការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីពង្រឹងផលិតកម្មនិងបសុព្យាបាល ហើយមន្ត្រីជំនាញបានធ្វើការស្រាវជ្រា វនិងកំណត់មុខសញ្ញាឃាត់រថយន្តចំនួន២គ្រឿង បានដឹកសត្វជ្រូករស់ចំនួន៤២ក្បាល ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រក របៀងខុសច្បាប់ណង់ចាន់ស្ថិតភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ក្នុងនោះ រថយន្តម៉ាក់កូរ៉េ មានពាក់ស្លាក់លេខ3A-0131 ដែលដឹកជ្រូកចំនួន១៦ក្បាល និងរថយន្តធុននីសាន់ ស៊េរីចាស់គ្មានផ្លាក់លេខ ដែលមានទ្រុងពីរជាន់ដែលដឹកសត្វជ្រូករស់ចំនួន២៦ក្បាល ក្រោយពេលឃាត់រថយន្ត២គ្រឿង ដែលដឹកជ្រូកចំនួន៤២ក្បាល គឺឈ្មួញលួចនាំចូលគ្មានច្បាប់អនុញ្ញាតិ ហើយបំណងនាំចូលទៅកាប់លក់សាច់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ តូច បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្ត២គ្រឿងដឹកសត្វជ្រូករស់ចំនួន៤២ក្បាល ដោយគ្មានច្បាប់ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកវិភាគទៅក្រសួងជំនាញរង់ចាំលទ្ធផល បើគ្មានរោគសញ្ញាទេ គឺមន្ត្រីជំនាញធ្វើអនុវត្តតាមច្បាប់ ដោយធ្វើការផាកវិន័យហើយប្រគល់ជូនម្ចាស់វិញ ។


ដកស្រង់ពី៖កោះសន្តិភាព