បណ្តាញសង្គម

​បងប្អូនសូម​ប្រុង​ប្រយ័ត្ន​ប្រុស​ស្រី​១​ក្រុម​ផលិត​គ្រឿងញៀន​វេច​ខ្ចប់​បន្លំជាកាហ្វេ​បែប​នេះ

 

ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រុសចំនួន១៥នាក់ក្នុងចំណោម១៨នាក់នារសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០២០ នេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយបន្ទាប់ពីធ្វើការសាកសួររយៈពេល២៤ម៉ោងរួចមក ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ និងចាប់យកវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន២៧កញ្ចប់, ម្សៅពណ៌សចំនួន៣៨កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម (ថ្នាំគ្រវី) ចំនួន១៩៦ កញ្ចប់ស្មើនឹង០៤គីឡូក្រាម, ថ្នាំគ្រាប់ចំនួន៤បន្ទះ, ដបជក់ចំនួន១, ម៉ាស៊ីនផលិតថ្នាំញៀនចំនួន១ឈុត, រថយន្តចំនួន២ គ្រឿង, ម៉ូតូចំនួន៥គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង ។

នៅថ្ងៃ១៧ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចក្រុម៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត ហើយនៅថ្ងៃដ៏ដែលនោះដែរនៅឯស្រុកកំពង់សិលា កម្លាំងជំនាញក៏មានការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដោយរឹបអូសវត្ថុតាងចាប់យកមានដបជក់ចំនួន៤, ដែកកេះចំនួន២, ខ្សៀជក់ចំនួន១ ។

ដូចនេះសរុបជាលទ្ធផលកម្លាំងបង្ក្រាបបានជនសង្ស័យចំនួន១៨នាក់ ក្នុងនោះមានអនីតិជនចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់មណ្ឌលអប់រំពុំបានបញ្ជូនទៅកាន់សាលាដំបូងទេ ៕


ដកស្រង់ពី៖កោះសន្តិភាព