Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រាំលែងបាន ម្តាយប្តឹង​ឱ្យ​ចាប់កូនប្រុស​ ក្រោយទ្រព្យសម្បត្តិ​ក្នុងផ្ទះខ្ទេចខ្ទីអស់​

  • បោះពុម្ព

ខេត្តកណ្តាល ៖ យុវជនម្នាក់បានធ្វើសកម្មភាពដុត និងវាយបំផ្លាញខ្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងបង្កឱ្យបុរសជាប្អូនម្នាក់ត្រូវរបួសទៀតផង ហើយក៏ត្រូវស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។

ពាក់ព័ន្ធនឹងករណីនេះគេមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីទេ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហេង មករា ហៅមាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ស្ត្រីជាឈ្មោះ ជុំ សំណាង អាយុ៦២ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្អូនឈ្មោះ ហេង សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ។

គ្រួសារនេះមានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកក្រណាត់វាំងននពីក្រោមផ្ទះទៅដុតនៅរោងដាក់ឈើដែលមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រនៅខាងក្រោយផ្ទះបណ្តាលអោយឆេះរងការខូចខាតអស់ទាំងស្រុង ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា មិនតែប៉ុណ្ណោះ ជនសង្ស័យបានយកពូថៅ និងដែកបំពង់ទីប វាយកញ្ចក់ទ្វារផ្ទះ និងបង្អួច បណ្តាលអោយបែកខូចខាត ព្រមទាំងវាយពាងទឹក និងវាយជញ្ជាំងផ្ទះធ្វើអំពីស័ង្កសីបណ្តោលអោយខូចខាតថែមទៀតផង ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តទៀតថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ ជនសង្ស័យបានយកចំពាមកៅស៊ូបាញ់ត្រូវចំឆ្អឹងជំនីឈ្មោះ ហេង សុភក្រ័ ភេទប្រុស ត្រូវជាប្អូនប្រុស បណ្តាលអោយរងរបួស បន្ទាប់មកស្ត្រីជាម្តាយបានប្តឹងទៅនគរបាលប៉ុស្តិ៍ពញាឮ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ទើបកម្លាំងប៉ុស្តិ៍ពញាឮបានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ 


ដកស្រង់ពី៖កោះសន្តិភាព