Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះបង្ក្រាប​១ករណី ឃាត់ខ្លួន​៥​នាក់​

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលវេលាម៉ោង១២ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងសមត្តកិច្ចនគរបាលជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះសូទិន ស្រុកស្រីសន្ធរ ខណ្ឌជ្រោយចង្វារ និង កងរាជអាវុធហត្ថប្រចាំការនៅវិមានឈ្នះឈ្នះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនមនុស្ស៥នាក់ ។

ជាមួយនោះដែរ សមត្ថកិច្ចក៏បានធ្វើការដកហូតម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន១១កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និងទូរស័ព្ទដៃចំនួន៦គ្រឿង ។ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះសុះ ហ្វាស៊ី ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ២៣ឆ្នាំ រស់នៅភូមិ ស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ២-ឈ្មោះ អ៊ែល អាសម៉ាត់ ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ៣២ឆ្នាំ រស់នៅភូមិ ស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ត្នោត ឃុំអូរឡេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៤-ឈ្មោះ ត្រា សំអូន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ត្នោត ឃុំអូរឡេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង៥-ឈ្មោះ ធី ណារាជ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកន្ទោក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព