បណ្តាញសង្គម

កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

ខេត្តប៉ៃលិន ៖ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសរបួសស្នាមទាំងសងខាងមួយករណី នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចស្ដេចកន ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយជនសង្ស័យមានគ្នា០២នាក់ ។

ជនសង្ស័យទី១-ឈ្មោះ កៅ ដនស៊ីប៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងពិដាន ជនជាតិខ្មែរ រស់នៅភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសបែកក្បាល និងជនសង្ស័យទី២-ឈ្មោះ ពិន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលគ្រឿងអេឡិចត្រូនិច ជនជាតិខ្មែរ រស់នៅភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងបួសចំស្មាខាងស្ដាំ ចំណែកជនរងគ្រោះឈ្មោះ ប៉ាល់ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកលក់អចលនទ្រព្យ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ដំបូងឡើយជនរងគ្រោះឈ្មោះ ប៉ាល់ រិទ្ធ ដែលជាជនរងគ្រោះបានកាន់ច្រវ៉ាក់ម៉ាស៊ីនដោយមានរុំក្រណាត់សម្រាប់កាន់ដើរចូលទៅកន្លែងផឹកស៊ីរបស់ជនសង្ស័យ ពេលចូលទៅដល់ជនសង្ស័យឈ្មោះ កៅ ដនស៊ីប៉ូ បានយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន០២ពូថៅបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

ដើមហេតុដែលបង្កឱ្យមានទំនាស់នេះមូលហេតុដោយសារទំនាស់ពាក្យសម្ដី បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


 

ដកស្រង់ពី៖កោះសន្តិភាព