Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះ​រដ្ឋបាល​​​ក្នុង​តំបន់ស្មុគស្មាញ​ ដកហូត​៦គ្រឿង ឃាត់ខ្លួន​២នាក់​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ គណៈបញ្ជាកាឯកភាពខណ្ឌឬស្សីកែវដឹកនាំលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគស្មាញបង្ក្រាបទីតាំងហ្គេមបាញ់ត្រីលួចលាក់ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួ៣គ្រឿង និងហ្គេមបៀរចំនួន៣គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅតំបន់មិនរៀបរយក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានឱ្យដឹងថា ដើម្បីបង្ការទប់ស្កាត់បទល្មើស និងគ្រឿងញៀន គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគស្មាញជាបន្តបន្ទាប់ ធ្វើយ៉ាងណាជាការចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព។

លោកអភិបាលរងខណ្ឌបានបន្តថា នៅក្នុងការចុះត្រួតពិនិត្យរដ្ឋបាលខាងលើនេះ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីលួចលាក់ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង និងហ្គេមបៀរចំនួន៣គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដើម្បីចាត់ការតាមច្បាប់ ចំណែកទូហ្គេមត្រូវបានបញ្ជូនទៅកាន់សាលាខណ្ឌឬស្សីកែវ ដើម្បីធ្វើការកម្ទេចចោល៕


ដកស្រង់ពី៖កោះសន្តិភាព