Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទទួលបញ្ញើ ស្មើ​បំណុល ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​វ័ណ្ឌ​.​ក​ធ្ងន់

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការបឋមឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបូរីអូរស្វាយសែនជ័យ សហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រះរំកិលបានធ្វើការឃាត់ខ្លួន២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចជាំតាលឹម លើ ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀងដោយខុសច្បាប់ ។

ជនសង្ស័យម្នាក់ជាប្តីឈ្មោះ បៃ សែងចាន់ អាយុ៤០ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ហ្វយ ឡៃ អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់សាម៉ី ឃុំស្រឡៅពី ស្រុកឆែប ខេត្តព្រះវិហារ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣កញ្ចប់ ពណ៌ខៀវកិបមាត់ស្មើនឹង៥៨៦គ្រាប់ ដែលមានទម្ងន់សរុប ៥៥.៥៥ ក្រាម រួមជាមួយម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ក្រហម គ្មានផ្លាកលេខ ។

ពេលចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ថ្នាំញៀន៣កញ្ចប់នេះត្រូវបានមនុស្សម្នាក់ផ្ញើឲ្យជួយកាន់ពីព្រំដែនឡាវ-កម្ពុជាមកឲ្យមនុស្សម្នាក់ដែលរង់ចាំទទួលនៅតាមផ្លូវដែលមនុស្សម្នាក់នោះបានសន្យានឹងឲ្យកម្រៃឈ្នួលដឹកជញ្ជូននៅពេលទំនិញនោះបានទៅដល់គោលដៅ ។

លុះពេលពួកគាត់ចេញដំណើដល់ចំណុចខាងលើក៏ស្រាប់តែត្រូវសមត្ថកិច្ចចាប់ខ្លួន និងបានឆែកឆេរក្នុងកញ្ចប់នោះទៅឃើញសុទ្ធតែថ្នាំញៀនដែលនេះហើយហៅថា ទទួលបញ្ញើស្មើនឹងវ័ណ្ឌ.ក ។

ចំណែកសមត្ថកិច្ចវិញអះអាងថា នេះសុទ្ធតែជាចម្លើយដោះបន្ទុករបស់ជនសង្ស័យទេការពិតមិនមែនជាលើកទី១ទេដែលសមត្ថកិច្ចទម្រាំនឹងស្រាវជ្រាវចាប់ខ្លួនបាននោះ តែទោះជាយ៉ាងណាជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំង

សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕


 

ដកស្រង់ពី៖កោះសន្តិភាព