Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះ​ឆ្មក់​ដល់​បន្ទប់​ជួល​ស្ត្រី​វៀតណាម​៣​នាក់​ទាំង​យប់ បែកធ្លាយ​ខ្ទេច

  • បោះពុម្ព

ខេត្តសៀមរាប ៖ ស្ត្រីជនជាតិវៀតណាមចំនួន៣នាក់សង្ស័យលួចលក់ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញខេត្តបានប្រាប់ថា ស្ត្រីជាជនសង្ស័យទាំង៣នាក់ ខាងលើរួមមាន១-ឈ្មោះង្វៀង ធីញី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា (ជាអ្នករក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន រកឃើញមានសារធាតុញៀនក្នុងខ្លួន), ២-ឈ្មោះឡេង ធីកេវវ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (ជាអ្នកចាត់ចែង និងប្រើប្រាស់គ្រឿងញៀន រកឃើញមានសារធាតុញៀនក្នុងខ្លួន និង៣-ឈ្មោះហ្វាម ធីថាន់ហ្វឿង ហៅហ្វុង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជាអ្នកចាត់ចែង និងប្រើប្រាស់គ្រឿងញៀន រកឃើញមានសារធាតុញៀនក្នុងខ្លួន) ។

ស្ត្រីជាជនសង្ស័យទាំង៣នាក់ខាងលើស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ ។

ក្រោយពីធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យទាំង៣នាក់រួចមក កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៥គ្រឿង។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕


 

ដកស្រង់ពី៖កោះសន្តិភាព