Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ព្រហ្មទណ្ឌ​ត្រៀម​បញ្ជូន​មុខសញ្ញា​ម្នាក់​លួច​រថយន្ត​ទៅ​តុលាការ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាននឹងកំពុងត្រៀមរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចរថយន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ផាន់ ឌី ណា ហៅទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅខុនដូរបាលី២ បន្ទប់A៦ ជាន់ទី១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមមន្ត្រីនគរបាលព្រហ្មទណ្ឌឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីវេលាម៉ោង៤និង១៥នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងសំណង់លេខ១៩៦H ផ្លូវជាតិលេខ៦ ក្រុម៨ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលម្ចាស់រថយន្តមានឈ្មោះ សំ សុភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ទើបឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតរថយន្តរបស់ជនរងគ្រោះ១គ្រឿង ម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BC-៨៩៦៥ រួមនឹងឧបករណ៍មួយចំនួនមកវិញផងដែរ ។

 

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នឹងផ្អែកលើចម្លើយរបស់ជនសង្ស័យ មានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសនោះហើយ ទើបបានសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាមុខសញ្ញាលួចរថយន្តនេះទៅសាលាដំបូង រាជធានីភ្នំពេញតាមនីតិវិធី ៕ 

ដកស្រង់ពី៖កោះសន្តិភាព