Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយ​ល្បិច​បន្លំ​ប្រមូល​លុយ​អស់​ជាង​​១​ម៉ឺន​ដុល្លារ​ក្នុងផ្ទះ​វី​ង

  • បោះពុម្ព

 

 

 

ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះវេលុយវីងមួយកន្លែងដែលទើបនឹងបើកអាជីវកម្មថ្មីថ្មោង ត្រូវបែកធ្លាយព័ត៌មានថា មានក្រុមចោរ១ក្រុមបន្លំចូលប្រមូលលុយអស់ជាងមួយម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រុងស្ទឹងត្រែង ។

សេចក្តីរាយការណ៍បន្តថា មុនពេលបែកធ្លាយរឿងរ៉ាវខាងលើនេះ គឺបន្ទាប់ពីកើតហេតុ ម្ចាស់ផ្ទះប្តូរប្រាក់ខាងលើ បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យនៅទីតាំងកើតហេតុនោះភ្លាមៗផងដែរ។

ហើយក្នុងទីតាំងផ្ទះវេរលុយវីងនោះ បានដាក់កាមេរ៉ាសុវត្ថិភាពហើយរូបវីដេអូកាមេរ៉ាសុវត្ថិភាពនោះបានបង្ហាញឱ្យឃើញថា មានមនុស្សវ័យជំទង់២នាក់បានជិះម៉ូតូទៅឈប់មុខផ្ទះវីងប្តូរប្រាក់នៅទីតាំងខាងលើ ដោយមានម្នាក់ឈប់ម៉ូតូធ្វើជានិយាយទិញកាតទូរស័ព្ទជាមួយម្ចាស់ផ្ទះ។

ប្រភពដដែលបន្តបន្តថា រីឯម្នាក់ទៀតដើរសំដៅទៅកន្លែងទុកលុយ ហើយប្រមូលយក រួចក៏ដើរចេញមកវិញ។ ខណៈពេលនោះស្ត្រីជាម្ចាស់ផ្ទះមិនបានចាប់អារម្មណ៍ទៅនឹងល្បិចរបស់ក្រុមចោរនោះឡើយ លុះពេលដឹងថា បាត់លុយ ម្ចាស់ផ្ទះក៏ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានចោរមួយក្រុមបន្លំយកលុយរបស់គាត់។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសន្និដ្ឋានថា ទំនងចោរមានគ្នាចាប់ពីរនាក់ឡើង។ ហើយរូបភាពវីដេអូឃើញម្នាក់ធ្វើជានិយាយជាមួយម្ចាស់ផ្ទះ ឯម្នាក់ទៀតដើរចូលទៅប្រមូលយកលុយ រួចនាំគ្នាគេចខ្លួនអស់តែម្តង។

ក្រោយពេលសកម្មភាពនោះកើតឡើងរួច ម្ចាស់ផ្ទះបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមានអាវុធហត្ថចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដែលបច្ចុប្បន្នកំពុងស្រាវជ្រាវតាមរកមុខ សញ្ញាតាមសកម្មភាពវីដេអូរឃ្លីបតាមកាមេរ៉ាសុវត្ថិភាពនោះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព