Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះបង្ក្រាបបានទាំងសម្បុក ក្រោយពលរដ្ឋ​រាយការណ៍​

  • បោះពុម្ព

 

 

 

ខេត្តកណ្តាល ៖ កម្លាំងអធិការនគរបាលស្រុកកៀនស្វាយបានសហការជាមួយកម្លាំងបុស្តិ៍រដ្ឋបាលដីឥដ្ឋចុះប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀនបានមួយសំបុកឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងថ្នាំញៀនមួយចំនួន ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះឡេង សៀវអុី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះវើន សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ៣-ឈ្មោះសុខ សុផល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ និង៤-ឈ្មោះវើន ធីតា ភេទស្រី អាយុ៣៩ឆ្នាំ បានរត់គេចខ្លួនបាត់ ។

ជនសង្ស័យទាំង៤នាក់ខាងលើរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។លោកវរសេនីយ៍ ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានអោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះវើន ធីតា ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កំលាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកំលាំងជំនាញ បានចុះទៅដល់ចំណុចកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមនឹងវត្ថុតាង ចំណែកជនសង្ស័យឈ្មោះវើន ធីតា បានរត់គេចខ្លួនបាត់ មុនពេលសមត្តកិច្ចចុះទៅដល់។

កំលាំងបានយកជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យម្នាក់ឈ្មោះឡេង សៀវអុី បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២២កញ្ចប់ខាងលើ គឺជារបស់ឈ្មោះវើន ធីតា ភេទស្រី ត្រូវជាម្តាយបង្កើតរបស់ខ្លួនពិតប្រាកដមែន ដែលម្តាយទុកអោយខ្លួនលក់ចែកចាយបន្ត ក្នុងមួយកញ្ចប់តូចតំលៃ២ម៉ឺនរៀល ហើយថ្នាំញៀនចំនួន២កញ្ចប់ធំ គឺខ្លួនទុកវេចខ្ចប់ដើម្បីលក់បន្តទៀត ។

ជនសង្ស័យបានឆ្លើយសារភាពបន្តទៀតថា កន្លងមកខ្លួនធ្លាប់បានទទួលថ្នាំញៀនពីម្តាយឈ្មោះវើន ធីតា យកទៅលក់អោយគេដល់ភូមិស្តៅកន្លែងចំនួន២ដងរួចមកហើយ គឺម្តងមួយកញ្ចប់លក់ក្នុងតំលៃ១០ម៉ឺនរៀល តែមិនចាំថ្ងៃ និងម្តងទៀតមួយកញ្ចប់លក់ក្នុងតំលៃ៤ម៉ឺនរៀល តែមិនចាំថ្ងៃ ហើយថ្នាំញៀនទាំងនេះគឺម្តាយរបស់ខ្លួនបានទិញមកពីឈ្មោះឃី ពិសាល ភេទប្រុស អាយុប្រហែល២៩ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្នុងមួយលើកៗតំលៃ៦០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចលក់បន្ត។

 

ចំណែកជនសង្ស័យទាំង២នាក់ទៀតឈ្មោះសុខ សុផល និងឈ្មោះវើន សុភា បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើមិនមែនជារបស់ខ្លួនទេ តែកន្លងមកខ្លួនធ្លាប់បានទទួលថ្នាំញៀនពីឈ្មោះឃី ភិរុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលជាច្រើនដង ក្នុងម្តងៗចំនួន១០កញ្ចប់តូច លក់ក្នុងមួយកញ្ចប់តំលៃ២ម៉ឺនរៀល ពេលលក់ថ្នាំញៀនអស់ ទើបឈ្មោះឃី ភិរុណ បានអោយលុយមកខ្លួនចំនួន៣ម៉ឺនរៀល ។

ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពបន្តថា កាលពីឈ្មោះឃី ភិរុណ មិនទាន់ត្រូវគេចាប់ គឺកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះក្តី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន១កញ្ចប់ ក្នុងតំលៃ១០ម៉ឺនរៀល ។

ពេលទៅទិញនោះឈ្មោះក្តី បានទៅយកថ្នាំញៀននោះពីឈ្មោះស៊ុម ធារាជ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកប្រគល់អោយខ្លួន ហើយខ្លួនបានយកថ្នាំញៀននោះទៅប្រើប្រាស់។

ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពបន្តទៀតថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះរេន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងមួយកញ្ចប់តូចតំលៃ៥ម៉ឺនរៀល យកទៅប្រើប្រាស់ មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រើប្រាស់ថ្នាំញៀននៅមាត់បឹងថាស់រួចហើយ លុះដើរឡើងត្រឡប់មកផ្ទះវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពីបានសួរនាំរួច ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព