បណ្តាញសង្គម

លែង​គ្នា​៣​ឆ្នាំ​ហើយស្រាប់តែ​អតីត​ប្តី​ធាក់​ទម្លុះ​ទ្វារ​ចាប់​អតីត​ប្រពន្ធ​អី​ៗ​បាន​សម្រេច

ខេត្តកំពង់ស្ពឺ ៖ បុរសជាអតីតប្តីមួយរូបដែលបានលែងលះជាមួយប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយនោះទំនងជាដាច់យូរជូរមាត់បានសម្រេចចិត្តទៅធ្វើសកម្មភាពចាប់រំលោភអតីតប្រពន្ធដែលកំពុងដេកជាមួយកូននៅលើផ្ទះរហូតបានសម្រេចចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមនីតិវិធីដោយចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ»។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ទៀង សីហា ភេទប្រុស អាយុ៣៩ឆ្នាំ ចំណែកស្ត្រីជាអតីតប្រពន្ធមានឈ្មោះ ហ.ម.ច.ធ អាយុ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

មុនឈានដល់ធ្វើសកម្មភាពរំលោភនេះបុរសជាអតីតប្តីបានព្យាយាមសម្របសម្រួលជាមួយប្រពន្ធដែរតែនាងមិនព្រមត្រូវរ៉ូវគ្នាវិញនោះទេ ដោយសារគិតថា បុរសជាប្ដីមិនដែលបានជួយធ្វើកិច្ចការងាររកស៊ីចិញ្ចឹមខ្លួន និងកូន ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ក្បាលព្រលប់រូបនាងនិងកូនបានរៀបចំហូបបាយហើយបាននាំគ្នាឡើងលើផ្ទះសម្រាករហូតដល់ម៉ោង៣ទាបភ្លឺ ស្រាប់តែឮសំឡេងធាក់ទ្វារផ្ទះពេលនោះគាត់នឹកស្មានតែមានចោរចូលគាស់លួចអីវ៉ាន់ ។

ពេលគាត់ងើបចេញពីមុងស្រាប់តែលេចមុខអតីតប្តីដែលបានលែងគ្នាអស់រយៈពេល៣ឆ្នាំមកហើយនោះមកច្របាច់.កគាត់ ហើយចាប់ផ្តួលទៅលើផ្ទះធ្វើសកម្មភាពចាប់រំលោភគាត់រហូតបានសម្រេចទើបលែងគាត់ទៅវិញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះសមត្ថកិច្ចនគរបាលនិងជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនបានលែងលះជាមួយប្រពន្ធអស់រយៈពេល៣ឆ្នាំកន្លងមកហើយកាលពីពេលថ្មីៗកន្លងទៅខ្លួនបានព្យាយាមសុំត្រូវទៅគ្នាជាមួយប្រពន្ធវិញដែរតែនាងមិនព្រមដោយនឹកអាឡោះអាល័យប្រពន្ធពេកខ្លួនក៏សម្រេចចិត្តធ្វើបែបនេះតែម្ដងទៅ ។

ជនសង្ស័យបន្តថា ការធ្វើបែបនេះនឹកស្មានថាប្រពន្ធនឹងត្រូវជាមួយខ្លួនវិញដោយមិនគិតដល់រឿងប្រពន្ធប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួននោះទេ ។

បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមកកិច្ចនគរបាលជំនាញនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព