Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ានម៉្លេះ! បុរសឡាវ២នាក់​ប្រព្រឹត្តបទល្មើសឆ្លងដែន​ អស់លក្ខណ៍ត្រឹមខេត្តស្ទឹង​ត្រែង

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិឡាវចំនួន២នាក់ត្រូវកម្លាំងនគរបាលស្រុកសៀមប៉ាងឃាត់ខ្លួន បន្ទាប់ពីឆ្លងដែននាំគ្រឿងញៀនមកជួញដូរនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងអោយដឹងថា កម្លាំងជំនាញគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកសៀមប៉ាងនិងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ឃុំព្រែកមាស និងឃុំស្រែសំបូរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់បានមួយករណី នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ ដោយបានឃាត់ខ្លួនជនជាតិឡាវចំនួន២នាក់ និងបានដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន២កញ្ចប់តូច ស្មើនឹង៣៨២គ្រាប់ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី នូ ហួរ ស្នង ការរង និងជាស្នងការស្តីទី។

ជនសង្ស័យជនជាតិឡាវទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះហៀវ ប៊ុតទីវង្ស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឡាវ និងម្នាក់ទៀតឈ្មោះ វង់ អុឹង ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិឡាវ ។

ជនសង្ស័យទាំង២នាក់នេះរស់នៅភូមិប៉ាគៀប ស្រុងឃូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ក្រោយពីការចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព