Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​នាង​នឹក​ស្មាន​មិន​ដល់​ចុង​ក្រោយ​បាន​ត្រឹមតែ​សោកស្តាយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយឆក់យកទូរស័ព្ទលៀនចេញពីក្នុងហោប៉ៅខោបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈនេះ នៅចំណុចមុខការហ្វេអាម៉ាហ្សូន តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ជនរងគ្រោះមានឈ្មោះ សែម ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើត នៅក្រុងពោធិ៍សាត់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីធ្វើការនៅភ្នំពេញស្ពតក្លឹបបំណងជិះទៅផ្ទះនៅសង្កាត់បឹងសាឡាង ដោយជិះម៉ូតូបណ្តើរស្តាប់កាសបណ្តើរ ទូរស័ព្ទដាក់ក្នុងហោប៉ៅខោលៀនចេញមកក្រៅបន្តិច ខណៈមកដល់ចំណុចកើតហេតុជិតដល់ផ្ទះទៅហើយ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពីហោប៉ៅខោរបស់នាង ហើយបន្ថែមល្បឿនម៉ូតូជិះគេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីងាយស្រួលសមត្ថកិច្ចតាមរកតាមប្រព័ន្ធអាយខ្លត ៕

ដកស្រង់ពី៖កោះសន្តិភាព