Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្របួច​បាន​ហើយ ជនសង្ស័យ​២​នាក់​ដែល​​ទាញ​ទម្លាក់​ជន​រង​គ្រោះ​ពី​ម៉ូតូ​កង់​បី​​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម្នាក់ដោយទាញទម្លាក់ពីលើម៉ូតូកង់បីឥណ្ឌា កាលពីថ្ងៃទី២៨ ខែមករានោះ ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក្រោយពីពួកគេធ្វើសកម្មភាពបានត្រឹមតែ១សប្តាហ៍មក ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ ហែម សំរិទ្ធស័ក្ត ហៅសាក់ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និង២-ឈ្មោះ ដួង តារ៉ាស័ក្ត ហៅសាក់តូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ចំណែកជនរងគ្រោះឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៨ A ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីម៉ោងប្រហែល១និង១០នាទីរសៀល ថ្ងៃទី២៨ មករា ឆ្នាំ២០២០ ជនសង្ស័យទាំង២នាក់ខាងលើនេះបានប្រើប្រាស់ម៉ូតូ១គ្រឿងជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា ដោយទាញទម្លាក់ជនរងគ្រោះពីលើម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខផែថ្មភ្នំពេញ តាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យជនរងគ្រោះរងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាមសស្រាក់ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេល១សប្តាហ៍គត់ ទើសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាចោរឆក់ទាំង២នាក់នោះបាននាថ្ងៃទី៤ ខែកុម្ភៈ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រួមទាំងដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ១ HY ៧១៦១ ដែលជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ ។

ក្រោយការចាប់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានហើយ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

 

 

ដកស្រង់ពី៖កោះសន្តិភាព