Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

  • បោះពុម្ព

កំពង់ចាម៖ ជនសង្ស័យចំនួន៣នាក់ ត្រូវសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត និង កម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាប នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់នេះ រួមមាន៖ ១-ឈ្មោះ ចន ចាន់ដន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ២-កឿន នៀត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរពីរ ឃុំដងក្តារ ស្រុកចំការលើ ខេត្តកំពង់ចាម ។ និង ៣-ឃាន ធារិន (ហៅស្រួច) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ព្រែកពោធិ៍ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញាជួញដូរ ចែកចាយ គ្រឿងញៀន ដ៏សកម្ម ដោយគេយកថ្នាំញៀន ពីខេត្តសៀមរាបមកលក់ នៅ ចំណុចខាងលើតែម្តង សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន ហើយឆែកឆេរ រឹបអូសវត្ថុតាង ថ្នាំញៀនក្រាមពណ៌ស ១កញ្ចប់ធំ ទម្ងន់ ៣.៥៩ ក្រាម និងដកហូត ជញ្ជីងអេឡិចត្រូនិច ១គ្រឿង ម៉ូតូម៉ាកហុងដា ១គ្រឿង និងសំភារៈសេព វេចខ្ចប់ មួយចំនួនផងដែរ ។ ករណីនេះ ជំនាញបានកសាង សំណុំរឿងបញ្ជូនទៅ តុលាការខេត្ត ដើម្បីចាត់ការទៅ តាមនីតិវិធី ៕