បណ្តាញសង្គម

បញ្ជូនមុខសញ្ញាល្មើសច្បាប់​១០នាក់​ទៅ​សាលា​ដំបូងខេត្ត​

ខេត្តព្រះសីហនុ៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន១០នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្ក្រាបចំនួន៣លើក ក្នុងទីតាំងចំនួន៣ផ្សេងៗគ្នា ស្ថិតនៅចំណុចក្រុមទី៦, ក្រុមទី១៤ ស្ថិតក្នុងភូមិ៤ និងក្រុមទី៧ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៨-៩ ខែកុម្ភ: ឆ្នាំ២០២០ ។

ប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១០នាក់រួមមាន ១-ឈ្មោះ សួន សម្បត្តិ ហៅ (ម៉ាប់) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបរកាន ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

២-ឈ្មោះ ណៃ ពិសី ហៅ (បារាំង) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ៣-ឈ្មោះ ឆាយ សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅនិងស្រុកកំណើតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ៤-ឈ្មោះ ផែង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូ ស្រុកកំណើតភូមិស្រែ ឃុំត្រើយកោះ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ។

៥-ឈ្មោះ វុន ឈាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកំពង់ផែស្វយ័ត ស្រុកកំណើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្រុម១៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ៦-ឈ្មោះ ឯក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅនិងស្រុកកំណើតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ៧-ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្រុកកំណើតភូមិព្រៃយុទ្ធថ្កា ឃុំតាយឹម ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ៨-ឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនិងស្រុកកំណើតក្នុងភូមិ១២ សង្កាត់២ ក្រុងព្រះសីហនុ ៩-ឈ្មោះ ស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និង១០-ណែម ប៊ុនទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រសេកកោង ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ចំណែកវត្ថុតាងដកហូតរួមមាន ម្សៅសថ្លាម៉ាទឹកកក ចំនួន៥កញ្ចប់, ម្សៅសថ្លា ចំនួន១កញ្ចប់, ទូរស័ព្ទ ចំនួន៥គ្រឿង, ដបជក់ ចំនួន៣ និងដែកកេះចំនួន៣ ។ បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព