Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ប្រជា​ពលរដ្ឋរាយការណ៍ ចុះឆ្មក់ឃើញ​កំពុង​ប្រព្រឹត្តជាក់​ស្តែង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលសង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពជួញដូរទាំងព្រឹក ហើយត្រូវបានអ្នកភូមិប្រទះឃើញនិងលួចរាយការណ៍ប្រាប់ឲ្យនគរ បាលខាងលើចុះទៅបង្ក្រាប។

ការចាប់ខ្លួនជនសង្ស័យម្នាក់ខាលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅកន្លែងលក់លៀសហាល ស្ថិតក្នុងភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនេះឈ្មោះ នៅ ដូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើ នគរបាលដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ, ទូរស័ព្ទដៃ១គ្រឿង ពណ៌ខ្មៅ និងថ្នាំញៀនចំនួន២២កញ្ចប់តូច។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅតំបន់ខាងលើនោះដែលអ្នកភូមិមានការសង្ស័យយូរមកហើយ លុះពេលកំណត់បានច្បាស់លាស់ហើយ ទើបលួចរាយការណ៍ជូនឲ្យកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២បានដឹង។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងនគរបាលខាងលើក៏បានចុះទៅកាន់ចំណុចដែលទទួលបានព័ត៌មានថាមានការជួញដូរគ្រឿងញៀន ហើយបានធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានគ្រឿងញៀន២២កញ្ចប់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពិ៖កោះសន្តិភាព