Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាយ​​ទ្រម​ខ្លួន​ទាំង​២​នាក់​តែ​ម្តង ក្រោយ​ធ្វើ​សកម្មភាព​ដាក់​ស្ត្រី​ម្នាក់​កំពុង​ជិះ​ជា​មួយ​​ប្តី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ត្រីជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបានសម្រេច រួចជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋនាំគ្នាដេញស្ទាក់ឃាត់ខ្លួនបាន និងវាយទ្រមខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ១០៥K ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ រ៉ា ផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំផ្សារដីហុយ មានស្រុកកំណើតនៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម និង២-ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ ស្រុកកំណើតនៅកំពង់សោម។ ចំណែកម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ចាម 1S-1102។

តាមប្រភពពីស្រី្ដរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូពីរនាក់ប្ដីរបស់គាត់ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ តាមបណ្ដោយផ្លូវលេខ១០៥K ក៏ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូហុងដាឌ្រីម១គ្រឿង និងម៉ូតូ លែត១គ្រឿងផងដែរ ហើយម៉ូតូម៉ាកហុងដាឌ្រីមជាអ្នកធ្វើសកម្មភាពឆក់ ចំណែកម៉ូតូម៉ាកលែត ជាអ្នកចាំបិទគូទពីក្រោយ។

ស្ត្រីរងគ្រោះបន្តថា ខណៈពេលភ្លាមៗនោះដែរ ជនសង្ស័យក៏ឆក់កាបូបពីរូបគាត់ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ តែពេលនោះរូបគាត់ក៏បានស្រែកថា «ចោរៗ» ភ្លាមនោះត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញស្ទាក់តែម្តង ហើយជនស្ស័យភ័យក៏ជិះម៉ូតូចូលផ្លូវរថភ្លើង បណ្តាលឲ្យដួលម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនាំចាប់វាយឱ្យបែកក្បាលម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលចាប់ជនសង្ស័យបានហើយ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះមកអន្តរាគមន៍ និងទាក់ទងទៅសមត្ថកិច្ចខណ្ឌពោធិ៍សែន ដើម្បីមកអន្តរាគមន៍ និងនាំជនស្ស័យទៅ ប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំបន្ត ចំណែកម៉ូតូ១គ្រឿងទៀតដែលចាំបិទគូទនោះ បានគេចខ្លួនបាត់ស្រមោល។បើតាមប្រភពពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនស្ស័យបានជិះម៉ូតូចេញពីក្លឹបនៅម្ដុំផ្សារដីហុយ រួចក៏ធ្វើសកម្មភាពតែម្ដង។

ក្រោយពេញពេលកើតហេតុ សមត្ថកិច្ចបានសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះពិតមែន បន្ទាប់មកជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ាំពី៖កោះសន្តិភាព