Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ដែល​ផ្ទុះ​អាវុធ​អស់​៦​​គ្រាប់​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ កុម្ភៈ បានសម្រេចធ្វើការចោទប្រកាន់មន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន៦គ្រាប់ នៅកន្លែងម៉ាស្សាកោសជប់ យីហោ «លីលី» ព្រោះតែខឹងមនុស្សប្រុសធ្វើស្រី(ខ្ទើយ)លូកចាប់ប្រដាប់ភេទ ។

មន្ត្រីយោធារូបនេះ ឈ្មោះ លន់ ជីវ័ន ហៅមាស ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ.ហឹង្សាដោយចេតនា នឹង.ប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ។

ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះ បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមរំលឹកថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សាកោសជប់ឈ្មោះ លី លី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានករណីជំលោះទាស់ទែងគ្នាមួយរវាងភ្ញៀវនឹងនារីម៉ាស្សា រហូតឈានដល់ការផ្ទុះអាវុធចំនួន៦គ្រាប់ ដែលភាគីម្ខាងជាភ្ញៀវបានបាញ់ដើម្បីរំដោះយកម៉ូតូចេញពីហាង ព្រោះ តែគ្មានលុយឲ្យថ្លៃម៉ាស្សា នឹងខឹងបុរសខ្ទើយលូកទាញប្រដាប់ភេទ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រួចខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ ។

យ៉ាងណាក្តីរហូតដល់រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ខ្មាន់កាំភ្លើងរូបនោះ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងកងរាជអាវុធខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្តខេត្តកោះកុង ស្រាវ ជ្រាវ នឹងចាប់ខ្លួនមុខសញ្ញារូបនោះនៅស្រុកស្រែអំបិល ។

ក្រោយចាប់ខ្លួនតាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីយោធានោះបានសារភាពថា ដើមហេតុដែលបណ្តាលនាំឲ្យរូបគេផ្ទុះអាវុធនោះ គឺដំបូងនៅថ្ងៃកើតហេតុរូបគេចេះតែរសេះរសោះមិនស្រួលខ្លួន ក៏សម្រេចចិត្តទៅរកកន្លែងកោសជុប នឹងម៉ាស្សា ។

ពេលនោះក៏បានជិះម៉ូតូទៅហាងម៉ាស្សាកោសជុបយីហោ លីលី ហើយបានចូលក្នុងបន្ទប់រួចបានដោះអាវ ដើម្បីឲ្យគេកោសខ្យល់ឲ្យ ។ ស្រាប់តែនារីកោសខ្យល់ម្នាក់ ដែលចូលក្នុងបន្ទប់ជាមួយ មិនបានកោសជុបទេ បែជាយកដៃលូកស្ទាបអង្អែលខ្លួនប្រាណគេ និងចាប់ប្រដាប់ភេទចង់រួមរក្សមេត្រី ។

ពេលឃើញដូច្នោះរូបគេក៏បានមើលមុខនារីនោះ ទើបដឹងថាជាមនុស្សខ្ទើយ(ប្រុសតែង ខ្លួនធ្វើស្រី) ដែលរូបគេមិនចូលចិត្តទាល់តែសោះ ហើយក៏បានហាមឃាត់និងរុញច្រានបុរសខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយប្រតប់គ្នា ដាច់ឡេវរហែកអាវ និងដាច់សាច់បំពង់ក ព្រោះ តែប្រុសខ្ទើយខ្វាចនឹងក្រចកដៃ ។

ហេតុដូច្នោះបានធ្វើឲ្យគេបានការខឹងជាខ្លាំង ក៏បានចេញទៅក្រៅបន្ទប់បម្រុងទាញយកម៉ូតូជិះចេញ តែអ្នកនៅក្នុងហាងមិនព្រមឲ្យគេយកម៉ូតូចេញទេ ថែម ទាំងបានទាមទារប្រាក់ចំនួន១០ ម៉ឺនរៀល ហើយគេសុំសម្រួលត្រឹម១ម៉ឺន៥ពាន់រៀល ដើម្បីបញ្ចប់រឿងតែម្ចាស់ហាងមិនព្រម ទើបគេខឹងខ្លាំងពេកសម្រេចចិត្តដើរចេញ នឹងបានឡើងជិះម៉ូតូកង់បីឥណ្ឌា ទៅលួចយកកាំភ្លើងអាកាស្វាយបត់១ដើមនៅអង្គភាព មកបាញ់គម្រាមនៅកន្លែងកោសជុបដើម្បីយកម៉ូតូវិញ ។

ចម្លើយបន្តថា ដំបូងគេបាញ់ជុចដី១គ្រាប់ទេ តែពួកនាងៗ អត់ខ្លាចញញើត នឹងកាន់តែសម្រុកចូល ពេលនោះខ្លួនក៏បាញ់រះតែ ម្តងរហូតដល់៦គ្រាប់ ទើបពួកនាងរត់បាតជើងសព្រាត ខ្លួនក៏បានចូលយកម៉ូតូ ជិះយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយគ្មានឲ្យអ្នកណាដឹងឡើយ រួចបានទៅសម្ងំលាក់ខ្លួនផ្ទះបងប្អូននៅគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ១យប់ ។

លុះព្រឹកឡើងក៏ជិះ រថយន្តតាក់ស៊ី គេចខ្លួនទៅខេត្តឧត្តមមានជ័យ៤ថ្ងៃទៀត បន្ទាប់ មកក៏វិលត្រឡប់មកស្នាក់នៅផ្ទះបងប្អូនក្នុងខណ្ឌឬស្សីកែវវិញ បាន២ថ្ងៃក៏គេចទៅស្រុកស្រែអំបិល ខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន នាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តងទៅ ៕

ដកស្រង់ពី៖កោះសន្តិភាព