Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ដោយរថយន្ត សណ្តោងកន្ទុយធុនធំ បើកបុកជាមួយ រថយន្តយីឌុប

  • បោះពុម្ព

កំពង់ឆ្នាំង៖ រថយន្តធុនធំ ចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលអោយ រមូរចូលគ្នា ធ្លាក់ទៅក្រោមថ្នល់ ខ្ទេចខូចខាត ទាំងសងខាង ក្នុងនោះ អ្នកបើកបររថយន្ត បង្កហេតុម្នាក់ បានស្លាប់ និង៣ នាក់ទៀត បានរងរបួសធ្ងន់ នឹងស្រាល។

ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង ០០ និង១០នាទី រំលងអាធ្រាតុឈាន ចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកបរិបូណ៌ បាននិយាយអោយដឹងថា៖ រថយន្តបង្កអោយមានគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរនេះ គឺរថយន្តហ៊ីយ៉ាន់ដាយ មានសណ្តោងកន្ទុយ ដឹកចំណីសត្វ ពាក់ស្លាកលេខ ក 6264 .ភព3 បើកបរដោយឈ្មោះ ឯក សុម៉ាលីន អាយុ៣៤ ឆ្នាំ មានទីលំនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបើកបរក្នុងទិសដៅពី លិចទៅកើត គឺពីក្រុងប៉ោយប៉ែត្រទៅ រាជធានីភ្នំពេញ បានស្លាប់ នៅកន្លែងកើតហេតុ ។

ចំណែកភាគរថយន្តម្ខាងទៀត ម៉ាកហ៊ីយ៉ានដាយ ប្រភេទយីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3B. 6910 បើកបរដោយឈ្មោះ ស៊ុយ ណៃហេង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែក១ ឃុំព្រែក១ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ធ្វើដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង បានរងរបួសជាទម្ងន់ និងព្រូរថយន្តទាំងសងខាង ចំនួន២នាក់ ទៀតបានរងរបួសស្រាល ។

សមត្ថកិច្ចបានបន្តថា៖ មុនពេលកើតហេតុរថយន្តទាំងពីរ បានធ្វើដំណើរក្នុងទិសច្រាស់គ្នា ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ រថយន្ត ហ៊ីយ៉ានដាយ សណ្តោងកន្ទុយ បានរ៉េចង្កូតទៅខាងឆ្វេងដៃចូលចំណែក ផ្លូវរថយន្ត យីឌុប ស្ទើរមួយរយភាគរយ បណ្តាលអោយបុក គ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះ ហើយបានរមូរចូលគ្នា ធ្លាក់ទៅខាងស្តាំដៃរ ថយន្តយីឌុប ចុះក្រោមថ្នល់ជាតិតែម្តង ។

ក្រោយពេល កើតហេតុគេឃើញអ្នកបើករថយន្ត ហ៊ីយ៉ាន់ដាយ មានកន្ទុយសណ្តោង ឈ្មោះ ឯក សុម៉ាលី បានស្លាប់នៅនឹងកន្លែង ចំណែក ឈ្មោះ ស៊ុយ ណៃហេង បើកបររថយន្តយីឌុប បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកព្រូរថយន្ត ទាំងសងខាង ២នាក់ បានរងរបួសស្រាល ។

លោក រស់ ប៊ុនណា្ណរិទ្ឋ ប្រធានផ្នែកនគរបាល ចរាចរណ៏ផ្លូវគោក ស្រុកបរិបូណ៏ បាននិយាយថាៈ កត្តាគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះ តាមការស្រាវជ្រាវ គឺមិនមែនមកពីអ្នកបើក រថយន្តមានកន្ទុយ សណ្តោងនោះ ងោកនោះទេ គឺបើកជែងក្នុង ស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាល អោយមានគ្រោះថ្នាក់ ធ្ងន់ធ្ងរបែបនេះ ។

រថយន្តទាំង២គ្រឿង ដែលរងការខូចខាត ស្ទើរទាំងស្រុង ត្រូវបានមន្ត្រីនគរបាល ចរាចរណ៏ខេត្ត ស្ទូចយកមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត កសាងសំណុំរឿង ដើម្បីរង់ចាំការដោះស្រាយ តាមនិតិវិធី៕