Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះឆ្មក់​ឃាត់ខ្លួន​ប្រុសស្រី​ជិត​១០នាក់ ក្រោយ​​ប្រជា​ពលរដ្ឋ​រាយការណ៍

  • បោះពុម្ព

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ លន ចន្ថារ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានប្រាប់អោយដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ នេះថា ក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរ)ចំនួន៩នាក់ ត្រូវបាននគរបាលស្រុកស្អាងធ្វើការបង្ក្រាប រួមនឹងវត្ថុតាងមួយចំនួន ហើយអយ្យការអមសាលាដំបូងខេត្តកណ្តាលបានសម្រចឱ្យធ្វើការអប់រំជាលើកទី១ រួចឱ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងបញ្ជូនទៅតុលាការ។

ហេតុការណ៍ចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យទាំង៩នាក់ខាងលើរួមមាន ១-ឈ្មោះ សែម យី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ២-ឈ្មោះ ធី ថា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៣-ឈ្មោះ ឈឹម វន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៤-ឈ្មោះ ម៉េង សោភី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

៥-ឈ្មោះ រី ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៦-ឈ្មោះ វ៉ិច ស្រូយ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ៧-ឈ្មោះ ហេង សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៨-ឈ្មោះ ត្រាយ គីមហៃ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ៩-ឈ្មោះ ចាន់ វ៉េត ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (លេងបៀរ)នៅចំណុចខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ បានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់រួមនឹងវត្ថុតាងតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព