Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ជាប់គុក​៣​លើកហើយគាត់អត់រាង​ បញ្ចូល​ចូល​​គុក​​វិញ​ជា​លើក​​ទី​​៤

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ អតីតទណ្ឌិតម្នាក់ដែលមានប្រវត្តិធ្លាប់ដេកគុកចំនួន៣លើក ដោយសាររពឹសដៃ«ឆក់ទ្រព្យសម្បត្តិអ្នកដំណើរ» ពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនចូលគុកជាលើកទី៤ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១២ កុម្ភៈ នៅខាងមុខផ្ទះសំណាក់មួយកន្លែង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយសារតែជននេះមិនរាងចាល ហើយបានធ្វើសកម្មភាព«ឆក់ខ្សែក» អ្នកដំណើរជាថ្មីម្ដងទៀត។

អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងថា អតិតទណ្ឌិត ដែលកម្លាំងរបស់លោកតាមចាប់ខ្លួនបានជាថ្មីនេះ ឈ្មោះ ព្រហ្ម ជីវ៉ា អាយុ៣០ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជននេះ ត្រូវបានមន្ត្រីជំនាញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីមានការសង្ស័យថា បានរួមដៃគ្នា ជាមួយនិងបក្សពួកម្នាក់ទៀតជិះម៉ូតូធ្វើសកម្មភាព «ឆក់ខ្សែក» នារីម្នាក់ឈ្មោះខេន ស្រីណាន ភេទស្រីអាយុ២១ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ មុនពេលត្រូវឃាត់ខ្លួនប្រហែល១ម៉ោង ពេលនាងកំពុងធ្វើដំណើរដល់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

លោកអធិការរូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបានបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ រីឯបក្សពួកម្នាក់ទៀត កំពុងគេចខ្លួន ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ចពេលសួរនាំ អតិតទណ្ឌិតរូបនេះ ហាក់មិនព្រមសារភាពទទូលស្គាល់កំហុសទេ បើទោះជាមានការចង្អុលបង្ហាញពីជនរងគ្រោះអំពីភិនភាគចំៗមុខយ៉ាងណាក្ដី ។

នារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នាងបានស្គាល់ភិនភាគជននេះ និងបក្សពួកម្នាក់ទៀត នៅពេលជិះម៉ូតូឌុបគ្នាធ្វើសកម្មភាព«ឆក់យកខ្សែ.ក» របស់នាង ពេលកំពុងធ្វើដំណើរដែរ។ ខ្សែ.កដែលជននេះនិងបក្សពួកឆក់យកទៅនោះ ជាខ្សែ.កមាសមានទម្ងន់៧ជី។

បើតាមមន្ត្រីជំនាញបានប្រាប់ថា ជនដៃដល់ឈ្មោះ ព្រហ្ម ជីវ៉ា មានប្រវត្តិធ្លាប់ជាប់គុកចំនួន៣លើកកន្លងមកហើយពីបទលួចមានស្ថានទម្ងន់ទោស (ឆក់) តែជននេះ មិនព្រមរាងចាលទេ នៅតែចិញ្ចឹមចិត្តប្រព្រឹត្តបទល្មើសដដែលនេះទៀត ក្រោយពេលចេញពីគុក។

ជននេះ នៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចជំនាញដដែល ដោយសារតែសកម្មភាពទុច្ចរិតរបស់ជននេះ រហូតត្រូវបានចាប់ខ្លួនជាថ្មី និងជាលើកទី៤ ក្នុងបទល្មើសដដែលៗ។

បើទោះជាអតិតទណ្ឌិតរូបនេះ បានព្យាយាមលាក់បាំងនូវទង្វើរបស់ខ្លួនយ៉ាងណាក្ដី ប៉ុន្តែបើតាមលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានប្រាប់ថា ដោយយោងលើការចង្អុលបង្ហាអំពីភិនភាគ ពីជនរងគ្រោះ និងយោងលើជននេះ ជាមុខសញ្ញាដែលគួរឲ្យសង្ស័យបំផុត ទើបលោកព្រះរាជអាជ្ញា និង លោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជននេះជាបណ្ដោះអាសន្ន ដើម្បីសាកសួរ និង តាមស្វែងរកចាប់ខ្លួនបក្សពួកម្នាក់ទៀត ។

ដកស្រង់ពី៖កោះន្តិភាព