Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​គួរ​សោះ​! សិស្ស​ម្នាក់​ក្លាយជា​មេក្រុម​ចោរប្លន់

  • បោះពុម្ព

រាជភ្នំពេញ ៖ សិស្សសាលាម្នាក់ក្លាយជាមេក្រុមចោរប្លន់ ជំនាញនៅពេលយប់ស្ងាត់ ជាឱកាសល្អក្នុងការធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ហ៊ួយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាឯកជន មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ប្រវត្តិនៃសកម្មភាពប្លន់ជាសមាសភាពចូលរួមបក្ខពួកជាសិស្សសាលាដូចគ្នា ធ្វើសកម្មភាពប្លន់ច្រើនលើកមកហើយ ក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខេត្តកំពង់ស្ពឺ ។

នេះបើតាមចម្លើយសារភាព ជនសង្ស័យមានអាយុត្រឹមតែ១៧ឆ្នាំទេ តែជាមេក្រុមចោរប្លន់ ហើយជាអ្នកធ្វើសកម្មភាពផ្ទាល់តែម្តង ។

តាមនគរបាលបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់២លើកផ្ទួនៗគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣រួចមក សមត្ថកិច្ចបើកការស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់សរុប៥នាក់ ក្នុងនោះក្រុមជនដៃដល់ចំនួន៣នាក់ និងទទួលផលចោរកម្ម២នាក់ ហើយនៅមានបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវ រង់ចាំសហការចូលទៅចាប់ដល់ក្នុងសាលា និងដល់ផ្ទះតែម្តង ។

ជនសង្ស័យចាប់ខ្លួនលើកទី៥នេះ ត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងសិស្សសាលាក្លាយជាចោរប្លន់បញ្ជូនទៅតុលាការ ។

នៅយប់ថ្ងៃដដែល ម្តាយរបស់ជនសង្ស័យខ្លាចកូនប្រុសអត់បាយហូប ខំប្រឹងប្រែងចម្អិនម្ហូប ខ្ចប់បាយទឹកជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ធុនសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HL-៤០៣៦ ធ្វើដំណើរស្កាត់យកបាយទឹកមកឱ្យកូនហូប នៅផ្នែកជំនាញខណ្ឌ ។

គ្រាន់តែស្ត្រីជាម្តាយទៅដល់ ស្របពេលដែលកម្លាំងជំនាញកំពុងសាកសួរជុំវិញមធ្យោបាយជិះធ្វើសកម្មភាព គ្រាន់តែឃើញម៉ូតូម្តាយជិះទៅដល់ ស្រាប់តែជនសង្ស័យចង្អុលបង្ហាញថា ម៉ូតូមួយគ្រឿងហ្នឹងហើយដែលខ្លួនឌុបបក្ខពួកធ្វើសកម្មភាពប្លន់ ទើបប៉ូលិសឃាត់ម៉ូតូមួយគ្រឿងខាងលើទុកធ្វើកំណត់ហេតុដាក់បញ្ចូលលក្នុងសំណុំរឿងបន្ថែមទៀត ៕

 

ដកស្រង់ពី៖កោះសន្តិភាព