Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​ទាល់តែ​បាន​ជនសង្ស័យ​ករណី​ប្លន់​សម្លាប់​ក្រោយ​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ

  • បោះពុម្ព

ខេត្តកំពត ៖ យោងតាមសេចក្តីរាយការណ៍ពីកាវិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពតឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់អធិការដ្ថាននគរបាលស្រុកទឹកឈូបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នបានគេចខ្លួនមកស្រុកកំណើតខាងប្រពន្ធនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពត ។

ហើយត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូតាមស្រាវជ្រាវឃាត់ខ្លួនបានភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ពីបទសង្ស័យលើករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ហេង នី ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីចន្លោះម៉ោង៧និង៣០នាទីទៅម៉ោង៩និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុចក្នុងបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ។ ប្រភពដដែលបានឲ្យដឹងថា ក្រោយពីមានករណីឃាតកម្មលើជនរងគ្រោះនេះកើតឡើង ជនរងគ្រោះបានបាត់បង់ខ្សែមាស១ខ្សែទម្ងន់ប្រហែល១តំឡឹង និងខ្សែដៃមាស១ខ្សែទម្ងន់១-២ តំឡឹង ។

ក្រោយពីកើតហេតុជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ពីភូមិកំណើតកន្លែងកើតហេតុហើយមកលាក់ខ្លួននៅស្រុកកំណើតខាងប្រពន្ធដែលបានបញ្ជាក់ខាងលើ ដោយសារមានការសហការផ្តល់ព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ចាមមកសមត្ថកិច្ចខេត្តកំពត ទើបកំលាំងសមត្ថកិច្ចខេត្តកំពតស្រាវជ្រាវតាមឃាត់ខ្លួនបានតែម្តង ។

ប្រភពបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ជួប វិបុល ទោះបីជាមានស្លាកស្នាមក្រចក មុតសុះសាច់ពេញខ្លួនដែលសមត្ថកិច្ចជំនាញសង្ស័យថាជាស្នាមក្រចករបស់ជនរងគ្រោះក្តីក៏ជនសង្ស័យរូបនេះមិនព្រមសារភាពប្រាប់សមត្ថកិច្ចនូវទង្វើរដែលខ្លួនបានប្រព្រឹត្តមកលើជនរងគ្រោះនោះនៅឡើយ ។

លោកឧត្តមសេនីយត្រី សៅ សំអឿន ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យ កោះសន្តិភាព ដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថាជនសង្ស័យឈ្មោះ ជួប វិបុល ដែលកំលាំងសមត្ថកិច្ចនគរបាលខេត្តកំពតធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីធ្វើការសាកសួរនោះ ទោះបីមានចម្លើយសារភាព ឬមិនសារភាពជនសង្ស័យខាងលើ ត្រូវបានកំលាំងសមត្ថកិច្ចខេត្តកំពត ត្រៀមបញ្ជូនទៅប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ចាមវិញដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព