Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

  • បោះពុម្ព

កំពង់ចាម៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ២ករណីនៅក្នុង ស្រុកព្រៃឈរ ១ករណី និងក្នុង ក្រុងកំពង់ចាម ១ករណី ទៀតផងដែរ ហើយឈានទៅឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ៤នាក់ និងរឹបអូសវត្ថុតាង ថ្នាំញៀនក្រាម ពណ៌ស បានចំនួន៣កញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។

លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា បន្ទាប់ពីយើង បានទទួលព័ត៌មាន ពីភ្នាក់ងារសម្ងាត់ថា មានករណីចែកចាយជួញដូរ គ្រឿងញៀននៅក្នុង ស្រុកព្រៃឈរ ១ករណី និងក្នុង ក្រុងកំពង់ចាម១ករណីភ្លាម យើងបាន សុំគោលការណ៍បង្ក្រាប ទៅលោកនាយឧត្តមសេនីយ៍ស្នងការ និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មានការឯក ភាពលោកបាន ដឹកនាំកម្លាំង សហការខាងលើ ចុះបង្ក្រាបរយៈពេល ១ថ្ងៃពេញនៅព្រឹកថ្ងៃទី២២ ចំណុចភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនៅរសៀលថ្ងៃដដែលចំណុចភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម ក្នុងភារកិច្ចនេះដែរ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យបចំនួន ៤នាក់ រួមមាន៖

១-ឈ្មោះ ជួន ផាន់នី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ២-ប៉ិល សាវុធ ហៅ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៣-យ៉ុង ប៊ុនថន ហៅ ង៉ោ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរកំបោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ និងជនសង្ស័យទី៤-ឈ្មោះ សេក ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

កម្លាំងបានរឹបអូស វត្ថុតាងថ្នាំញៀន ក្រាមពណ៌សចំនួន៣កញ្ចប់ ទម្ងន់០.១៦ក្រាម ទូរស័ព្ទដៃចំនួន៥ក្រឿង និងម៉ូតូចំនួន ២គ្រឿង ផងដែរ ។ ករណីនេះជំនាញ កំពុងចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការទៅតាម នីតិវិធី ៕