Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​មួយ​ឆ្នាំ បង្ក្រាប​បទល្មើស​ជាង​៤០០​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ជាង​៧០០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើងបានចំនួន៤៦៨ករណី ឃាត់ខ្លួន៧០៧នាក់ (ស្រី ៩នាក់) ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន៣០៤ករណី ឃាត់ខ្លួន៤១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងអុកឡុកបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានចំនួន១៦៤ករណី ឃាត់ខ្លួន២៩១នាក់ (ស្រី ៦នាក់) បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

យោងតាមរបាយការណ៏ដដែលនេះបានអោយដឹងទៀតថា ចំណែកល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចបង្ក្រាបបាន៩៤ករណី ឃាត់ខ្លួន៤៨៦នាក់ (ស្រី ១១០នាក់) កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៨៥នាក់ និងធ្វើកិច្ចសន្យាអប់រំ៤០១នាក់។

ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៤៧ករណី ឃាត់ខ្លួន១០៤នាក់ ស្រី៣៨នាក់ (ជនបរទេស៥នាក់) រួមមាន ករណីរួមភេទជាមួយអនីតិជន២៨ករណី ឃាត់ខ្លួន២៩នាក់, ករណីអាជីវកម្មផ្លូវភេទ២ករណី ឃាត់ខ្លួន២នាក់, ករណីសញ្ចារកម្ម៧ករណី ឃាត់ខ្លួន៦១នាក់ (ស្រី៣៥នាក់), ប្រព្រឹត្ដអំពើអាស៦ករណី ឃាត់ខ្លួន ៦នាក់, ករណីនាំចេញដោយមិន ស្របច្បាប់សម្រាប់ឆ្លងដែន៣ករណី ឃាត់ខ្លួន៥នាក់ (ស្រី ៣នាក់) និងករណីផលិតរូបភាពអាសអាភាស១ករណី ឃាត់ខ្លួន១នាក់។

ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះចំនួន៦០នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៣៣នាក់ និងប្រគល់ជូនក្រុមគ្រួសារ២៧នាក់។

ក្រៅពីនេះបានសហការបង្ក្រាបករណីសញ្ចារកម្ម៤ករណី ឃាត់ខ្លួន៨នាក់ (ស្រី៦នាក់) ប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាត់ការតាមនីតិវិធី។

រីឯបទល្មើសសេដ្ឋកិច្ចបង្ក្រាបបាន១ករណី ឃាត់ខ្លួន១នាក់ ករណីដឹកជញ្ជូនសត្វព្រៃ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងបានសហការបង្ក្រាប៦ករណី ប្រគល់ជូននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ៤ករណី, គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ១ករណី និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ១ករណី ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោងអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព