Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ហាញមុខ​ក្រុមជនសង្ស័យ​​៣នាក់​ធ្វើ​សកម្មភាពយ៉ាងសកម្ម​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាប់សង្ស័យថាបានប្រើពូថៅដៃធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូបានសម្រេចជាច្រើនលើកមកហើយនោះ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណរួចក៏បានចុះទៅធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកន្លែង២ផ្សេងគ្នាគឺនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ និងនៅក្នុងភូមិសាមគ្គីទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនទាំង៣នាក់នោះរួមមាន ១-ឈ្មោះ ហុយ សុភ័ក្ដ្រ ភេទប្រសុ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ រុំ សិលា ហៅជុក អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជននេះគឺជាមេខ្លោងក្នុងការដឹកនាំធ្វើសកម្មភាពប្លន់ និង៣-ឈ្មោះ រិន សម្រេច ហៅទី អាយុ១៩ឆ្នាំ មុខមានទីលំនៅក្នុងភូមិសាមគ្គីទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

លោក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងនេះគឺជាមុខសញ្ញាប្លន់យ៉ាងសកម្មដែលធ្វើបានសម្រេចជាច្រើនលើករួចមកហើយ ។

ដោយឡែកចុងក្រោយពួកគេមានគ្នារហូតដល់ទៅ៨នាក់ជិះម៉ូតូចំនួន៨គ្រឿងបានធ្វើសកម្មភាពដេញតាមធាក់ផ្ដួលម៉ូតូបុរសម្នាក់ដែលកំពុងជិះឌុបគូដណ្ដឹងចេញពីផ្ទះទៅរកទិញអីវាន់នៅផ្សារជម្ពូវ័ន បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ។

បន្ទាប់មក ជនសង្ស័យបានយកពូថៅគំរាមកាប់ បើជនរងគ្រោះហ៊ានតដៃ ដែលជាហេតុធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាចក៏នាំគ្នារត់ចេញយករួចខ្លួន ខណៈនោះក្រុមជនសង្ស័យខាងលើក៏បានលើកយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

លោកអធិការបានបន្តថា ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ទូច ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បាត់បង់ម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ តាកែវ ១U -៥១១៨ ។ ក្រោយពីកើតមានរឿងបែបនេះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ទើបឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់ខាងលើ បន្ទាប់មកជនសង្ស័យទាំង៣នាក់បានកាត់ឈូសសក់ក្បាលចេញ រួចនាំកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព