Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែក​បាន​ហើយ​សំណុំរឿងគំរាម​ចែក​ចាយ​​រូប​អាក្រាត​កាយ​​អតីត​សង្សារ​

  • បោះពុម្ព

ខេត្តកណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យ ដែលមានបទបញ្ជារដ៏ម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿង គំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយរបស់នារីម្នាក់ជាសាធារណៈបានហើយ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

បុរសត្រូវឃាត់ខ្លួនសង្ស័យពាក់ព័ន្ធគំរាមហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយជាសាធារណះអតីតសង្សារខ្លួន ប្រតិបត្តិការចុះបំបែកសំណុំរឿងខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលករណីខាងលើបានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ធឿន ស្រីស្រស់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អុឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រើអាខោនហ្វេសប៊ុកឈ្មោះកូននាក់ព្រៃវែង, កូនអ្នកស្រែ និងSav Van Ryzin។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៧ នារីរងគ្រោះបានស្គាល់និងធ្វេីការក្នុងរោងចក្រជាមួយជនសង្ស័យនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា។

បន្ទាប់ពីស្រលាញ់គ្នាបានមួយរយៈមក នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរបានរួមរស់ជាមួយគ្នា ហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់នារីរងគ្រោះទុក។

តាមប្រភពដដែលបានឱ្យដឹងថា នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ នារីរងគ្រោះបានដឹងថាជនសង្ស័យមានប្រពន្ធ និងមានកូនពីរនាក់ទៀត នាងក៏សុំបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រមទេ ថែមទាំងនិយាយគំរាមកំហែងថា «បេីអញមិនបានអ្នកណាក៏មិនបានដែរ ហេីយបេីហ៊ានរៀបការ នឹងធ្វេីអោយខូចកេរ្តិ៍ឈ្មោះតែម្ដង» ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះបានភ្ជាប់ពាក្យជាមួយឈ្មោះហាក់ ឡុងហេង ក្រោយពីភ្ជាប់ពាក្យរួចបាន២ថ្ងៃ ស្រាប់តែជនសង្ស័យបានឆាតប្រាប់នាងថា មិនអោយរៀបការទេ បេីមិនដូច្នោះទេ ខ្លួននឹងធ្វេីអោយនាងត្រូវសងបណ្ណាការគេនិងគំរាមសម្លាប់ជាច្រើនលេីកច្រេីនសារ ដោយជនសង្ស័យបានប្រេីអាខោនហ្វេសប៊ុកឈ្មោះ Sav Van Ryzin និងអាខោនឈ្មោះកូននាក់ព្រៃវែង ហេីយថែមទាំងផ្ញេីរូបអាក្រាតកាយរបស់នារីរងគ្រោះដែលធ្លាប់ដេកជាមួយខ្លួន ទៅគូដណ្តឹងនិងបងប្អូនជាច្រេីននាក់ទៀត រហូតទាល់តែខាងគូដណ្តឹងរបស់នាងបានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ មិនព្រមរៀបការជាមួយនាងឡេីយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ។

ទង្វេីរបស់ជនសង្ស័យខាងលើនេះធ្វេីអោយនារីរងគ្រោះ និងក្រុមគ្រួសារត្រូវសងថ្លៃបណ្ណាការទៅគូដណ្តឹងនិងថ្លៃសំអាងការ,ចុងភៅ និងផ្សេងៗទៀតជាច្រេីនសរុបជិតមួយមុឺនដុល្លារ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមកំហែងនារីរងគ្រោះថានឹងមិនឲ្យនាងបានសេចក្ដីសុខទេ បើសិនជាហ៊ានរៀបការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ និងបានផ្ញើរូបអាក្រាតកាយ ដេកជាមួយគ្នាទៅឲ្យបងប្អូន ឪពុក ម្ដាយ និងគូដណ្ដឹងរបស់នារីរងគ្រោះបានដឹងទាំងអស់គ្នា តាមរយៈការផ្ញើរូបទៅកាន់អាខោនហ្វេសប៊ុកដូចជា ១-srey ka, ២-ណា រាជ, ៣-ផាន់ ណា និង៤-នួន វណ្ណី ពិតប្រាកដមែន ។

ពាក់ព័ន្ធករណីខាងលើនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព